Wayne Rooney ៖ ខ្ញុំនៅតែល្អគ្រប់គ្រាន់ក្នុងការលេងនៅកម្រិតក្របខ័ណ្ឌ Premier League

9923
  • ខ្សែប្រយុទ្ធឆ្នើម Wayne Rooney របស់ក្លឹប DC United ជឿជាក់ថាខ្លួននៅតែល្អគ្រប់គ្រាន់ក្នុងការលេងនៅក្នុងក្របខ័ណ្ឌ Premier League ។

    អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសនិងក្រុម Manchester United រូបនេះបានផ្លាស់ពីក្លឹប Everton ទៅកាន់ក្របខ័ណ្ឌ MLS ដោយចុះហត្ថលេខាលើកុងត្រារយះពេល ៣ ឆ្នាំកន្លះជាមួយក្លឹប DC United កាលពីនៅខែមិថុនា ឆ្នាំ ២០១៨ ។ ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះបានវិលត្រឡប់ទៅកាន់ក្លឹបស្ករគ្រាប់ Everton កាលពីឆ្នាំ ២០១៧ ក្នុងកិច្ចព្រមព្រៀងមួយដែលបានបញ្ជូន Romelu Lukaku ទៅកាន់ទឹកដី Old Trafford ។

    ទោះបីជាយ៉ាងណាក៏ដោយវិរះបុរសរបស់ក្លឹបបីសាចក្រហម Manchester United រូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន ១២ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៦ ដងក្នុងការបង្ហាញខ្លួនចំនួន ២១ លើកសម្រាប់ក្លឹប DC United កាលពីរដូវកាល ២០១៨ ។

    Rooney បាននិយាយប្រាប់ CNN Sport ថា៖ ” ប្រសិនបើខ្ញុំស្មោះត្រង់ ខ្ញុំដឹងពីគុណភាព ខ្ញុំនៅតែអាចលេងនៅក្នុងក្របខ័ណ្ឌ Premier League បាន ។ ខ្ញុំដឹងរឿងនេះខ្ញុំតែងតែជាមនុស្សមានជំនឿចិត្ត ហើយដូច្នេះខ្ញុំមានការរំពឹងទុកខ្ពស់ពីខ្លួនខ្ញុំ ។ ខ្ញុំមកទីនេះដោយសង្ឃឹមថានឹងធ្វើបានល្អ ហើយខ្ញុំគិតថាមានការភ្ញាក់ផ្អើលពីមនុស្សដែលមានទស្សនៈរបស់ពួកគេ ដែលជាយុត្តិធម៌គ្រប់គ្រាន់ ប៉ុន្តែខ្ញុំមិនដែលសង្ស័យខ្លួនឯងទេ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី