ធារី បង្ហាញស្នាមញញឹមបន្ទាប់ពីជិតក្លាយជាឳពុកគេជាលើកដំបូងក្នុងពេលឆាប់ៗនេះ

23133
  • ខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ប៊ិន ចន្ថាធារី ដែលកំពុងលេងឲ្យក្លឹប Terengganu ក្នុងប្រទេសម៉ាឡេស៊ីបានបង្ហាញរូបភាពជាច្រើនពីការមានផ្ទៃពោះរបស់ភរិយាដ៏ស្រស់ស្អាតរបស់ខ្លួននៅលើបណ្ដេញសង្គម ខណះនេះគឺជាកូនដំបូងរបស់ប្រធានក្រុមគោព្រៃកម្ពុជារូបនេះ ។

    ធារី បានផ្ដល់បទសម្ភាស៍មួយជាមួយវិបសាយបរទេសមួយដោយបាននិយាយថា៖ ” ខ្ញុំពិតជាសប្បាយនិងរំភើបចិត្តណាស់ ។ ខ្ញុំពិតជាតក់ក្រហល់ក្នុងការឃើញកូនស្រីខ្ញុំខ្លាំងណាស់ ។ ហើយពេលនេះខ្ញុំកំពុងតែថែរក្សាភរិយាខ្ញុំយ៉ាងយកចិត្តទុកដាក់ដើម្បីប្រាកដថាគាត់មានសុខភាពល្អក្នុងការផ្តល់កំណើតដល់កូនស្រីរបស់ពួកយើង ” ។

    នៅពេលនេះកូនស្រីក្នុងផ្ទៃរបស់ភរិយា ធារី មានសុខភាពល្អនិងមានទម្ងន់ប្រមាណជា ២ គីឡូក្រាម ។ ធារីក៏បានបញ្ជាក់បន្ថែមថាគាត់បានត្រៀមខ្លួនរួចរាល់អស់ហើយក្នុងការក្លាយជាឪពុកគេនោះ ។

    សូមបញ្ជាក់ថា ធារី និងអ្នកនាង Kate Sutherland បានស្រលាញ់គ្នារយៈពេលជាង ៦ ឆ្នាំហើយពោលគឺតាំងពីពេលដែល ធារី បានមកដល់ប្រទេសកម្ពុជាដើម្បីចូលរួមលេងជាមួយក្លឹបភ្នំពេញក្រោនមកម្លេះ ៕

    ដោយ៖តារា

    រូបភាព៖ Thierry Chantha Bin

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី