បើដឹងពីប្រាក់ចំណាយក្នុងពានរង្វាន់ Champions League ក្នុងមួយរដូវកាលៗដឹងតាញាក់សាច់ម៉ង!

20061
  • បន្ទាប់ពីបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League លើកទី ១៣ របស់ពួកគេនៅក្នុងទីក្រុង Kiev កាលពីខែឧសភា ឆ្នាំ ២០១៨ ក្លឹប Real Madrid បានទទួលប្រាក់រង្វាន់រហូតដល់ ៨៨,៦ លានអឺរ៉ូក្នុងការគ្រងជើងឯកពានលំដាប់កំពូលរបស់អឺរ៉ុបនេះ ។

    ក្រោយពីឈ្នះពានរង្វាន់ Champions League ៣ លើកជាប់ៗគ្នាបានផ្តល់ឱ្យ Real Madrid នូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រាក់រង្វាន់ក្របខ័ណ្ឌ Champions League ខណះ AS Roma ចំណាត់ថ្នាក់លេខ ២ ដោយរកបាន ៨៣ លានអឺរ៉ូបន្ទាប់មកគឺក្រុមហង្សក្រហម Liverpool ដែលទទួលបានទឹកប្រាក់ចំនួន ៨១,៣ លានអឺរ៉ូ និង Juventus ដែលរកបាន ៨០ លានអឺរ៉ូ ។

    ភាពខ្លាំងរបស់ Real Madrid បានផ្តល់ឱ្យពួកគេនូវទឹកប្រាក់ចំនួន ៥៥ លានអឺរ៉ូបូករួមជាមួយនឹងចំនួន ៣៣ លានអឺរ៉ូទៀតដែលបានមកពីចំណែកទីផ្សាររបស់ពួកគេ ។ ខណះក្រុមយក្សនៅអ៊ីតាលីនិងអង់គ្លេសដូចជា Juventus រកបាន ៤៨ លានអឺរ៉ូ Roma ទទួលបាន ៤៥ លានអឺរ៉ូ និង Chelsea រកបាន ៤០ លានអឺរ៉ូ ។

    បន្ទាប់ពីត្រូវធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ Barcelona រកបាន ៥៧ លានអឺរ៉ូ ចំណែកឯក្លឹប Sevilla ទទួលបាន ៤៨ លានអឺរ៉ូ ខណះក្លឹប Atletico Madrid រកបាន ៣១ លានអឺរ៉ូ ប៉ុន្តែពួកគេក៏ទទួលបានលុយចំនួន ១៦,១ លានអឺរ៉ូបន្ថែមទៀតពីការឈ្នះ​ពានរង្វាន់ក្របខ័ណ្ឌ Europa League ( ពានលំដាប់ទី២របស់អឺរ៉ុប ) ផងដែរ ។

    ប្រាក់រង្វាន់សរុបនៃក្របខ័ណ្ឌ Champions League មានចំនួន ២,១ ពាន់លានអឺរ៉ូលើស ៣៦៦ លានអឺរ៉ូលើក្របខ័ណ្ឌ Europa League ដែលបានចំណាយក្នុងមួយរដូវកាលៗ ។ ការចំណាយខាងការរៀបចំការប្រកួតអស់តម្លៃចំនួន ១៧១ លានអឺរ៉ូ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Kiev បានចំណាយអស់ ១៥,៨ លានអឺរ៉ូ ខណៈវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Europa League ចំណាយអស់ ៤,៤ លានអឺរ៉ូ ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី