បន្ទាប់ពីស្មើរគ្នាជំនួប EL Clasico Busquets អះអាងថា Real និង Barce ជាក្រុមល្អបំផុតនៅអឺរ៉ុប

6630

កីឡាករ Sergio Busquets ជឿជាក់ថាជំនួបពានរង្វាន់ Copa del Rey កាលពីយប់មិញ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ រវាងក្រុម Barcelona និងក្រុម Real Madrid គឺជាការប្រកួតរវាងក្រុមខ្លាំងពីរនៅអឺរ៉ុប ។

កីឡាករ Lucas Vazquez បានជួយឱ្យក្រុមភ្ញៀវនាំមុខមុនត្រឹមនាទីទី ៦ នៅក្នុងទឹកដី Camp Nou ប៉ុន្ដែ Malcom បានរកគ្រាប់បាល់នៅតង់ទី ២ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះតាមស្មើរនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយនៃពានរង្វាន់ Copa del Rey ខណះការប្រកួតជើងទីត្រូវធ្វើឡើងនៅផ្ទះរបស់ Real Madrid នាថ្ងៃទី ២៨ ខែ កុម្ភះ ខាងមុខ ។

Busquets បានទទួលស្គាល់ថាការចាប់ឆ្នោតនេះគឺជាលទ្ធផលយុតិ្តធម៌ ហើយបានអះអាងថាគ្មានក្រុមណាមួយល្អជាងគូរប្រកួតប្រជែងទាំងពីរនេះនោះទេនៅក្នុងទ្វីបអឺរ៉ុប ដោយបាននិយាយថា៖ ” ជាទូទៅការស្មើគឺយុត្តិធម៌ ។ វាជាការប្រកួតស្មើគ្នា ។ អ្វីគ្រប់យ៉ាងនឹងត្រូវបានសម្រេចនៅក្នុងការប្រកួតជើងទីពីរ ។ វាមានឱកាសគ្រប់គ្រាន់សម្រាប់អ្នកណាម្នាក់ក្នុងការប្រកួត ។ វានៅតែ ៥០-៥០ ទោះបីជាយើងលេងនៅផ្ទះរបស់ពួកគេក៏ដោយ ។ មិនមានចំណូលចិត្តនៅក្នុងការប្រកួតនេះឡើយ យើងជាក្រុមខ្លាំងពីរនៅអេស្ប៉ាញ និងអឺរ៉ុប ” ។

អ្នកចាំទី Keylor Navas របស់ក្លិប Real Madrid បានយល់ស្របនិងរីករាយក្នុងការទទួលបានលទ្ធផលស្មើគ្នានេះផងដែរ ខណៈដែល Real Madrid បានបង្ហាញពីសញ្ញានៃការរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំរបស់លោក Santiago Salari ។

Navas បាននិយាយថា៖ ” វាគឺជាការប្រកួតដ៏ល្អមួយ ។ កីឡាករទាំងអស់បានរងទុក្ខនៅពេលដែលពួកគេត្រូវធ្វើ ។ ក្រុមទាំងពីរចង់ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ហើយយើងចង់ធ្វើអ្វីឱ្យបានល្អប្រសើរដើម្បីសម្រេចបាននូវលទ្ធផលល្អទាំងពីរជើងនេះ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី