លោក Santiago Solari ៖ Marcelo មាន ១០០ ភាគរយនៅ Real Madrid

6224

លោក Santiago Solari បានទទូចថា Marcelo គឺជាប្រធានក្រុមទីពីរ និងជាកីឡាកររបស់ Real Madrid ១០០ ភាគរយ ខណៈដែលខ្សែការពារស្លាបរបស់ប្រេស៊ីលរូបនេះបានវិលត្រឡប់មកតំណែងជាជម្រើសដំបូងវិញ ។

ជាផ្នែកដ៏សំខាន់មួយនៃឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League បីលើកជាប់ៗគ្នារបស់ Real Madrid ខ្សែការពារឆ្នើម Marcelo បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយឲ្យក្រុមរបស់ខ្លួនដណ្តើមពានរង្វាន់រដូវកាលនេះ បើទោះបីជា Real Madrid បានត្រឹមតែស្មើរ ១ ទល់នឹង ១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey ជាគូប្រជែងធំបំផុតរបស់ខ្លួនក្រុម FC  Barcelona ។

Marcelo ដែលត្រូវបានពាក្យចរចាអារ៉ាមនិយាយថាចង់ជួបជុំគ្នាជាមួយ Cristiano Ronaldo នៅក្លឹប Juventus វិញ ទើបតែបង្ហាញខ្លួនជាជម្រើសដំបូងបានតែ ១២ លើកប៉ុណ្ណោះក្នុងក្របខ័ណ្ឌ La Liga ក្នុងការបង្ហាញខ្លួន ២៣ លើកក្នុងគ្រប់ការប្រកួតទាំងអស់ ។

ប៉ុន្តែកីឡាករប្រេស៊ីលវ័យ ៣០ ឆ្នាំរូបនេះបានទទួលការគាំទ្រពីសំណាក់គ្រូបង្វឹកលោក Solari ក្រោយពីជំនួប EL Clasico នៅក្នុងកីឡដ្ឋាន Camp Nou ខណះលោក Solari បាននិយាយថា៖ ” Marcelo គឺជាប្រធានក្រុមទីពីរ ។ គាត់មាន ១០០ ភាគរយនៅ Real Madrid ហើយយើងចង់ឃើញទម្រង់ដ៏ល្អបំផុតរបស់គាត់ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី