
Barcelona នឹងធ្វើជាម្ចាស់ផ្ទះ Chelsea នៅក្នុងការប្រកួតជើងទី ២ នៃការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេនៅថ្ងៃទី ១០ ខែមីនាខណៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Messi បានធ្វើឱ្យស្មើគ្នា។ កីឡាករអាហ្សង់ទីនរូបនេះបានរកគ្រាប់តាមស្មើលើក្រុម West London កាលពីសប្តាហ៍មុនក្រោយពីកីឡាករ Willian បានរកគ្រាប់បាល់ឱ្យក្រុមតោខៀវ។ ទោះបីជាយ៉ាងណាក៏ដោយ Coutinho មិនមានសិទ្ធិលេងទេក្រោយពីបានចូលលេងឱ្យក្លឹបហង្សក្រហមវគ្គចែកពូល ។
កីឡាករ Lionel Messi បានប្រាប់ Coutinho ថាខ្លួនចង់ឱ្យគាត់អាចលេងទល់នឹង Chelsea ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានជួបការលំបាកក្រោយចេញពីក្រុមហង្សក្រហម Liverpool របស់គាត់។
ប៉ុន្តែគាត់បានត្រលប់ទៅរកភាពអស្ចារ្យរបស់គាត់ហើយបានរីកចំរើនជាមួយ Messi, Luis Suarez និង Ousmane Dembele ក្រោយពីទទួលបានជ័យជម្នះ ៦-១ របស់ក្រុម Barcelona ទៅលើក្រុម Girona កាលពីចុងសប្តាហ៍។
វិបសាយ Don Balon បាននិយាយថា Messi មានអារម្មណ៍ថា Barcelona នឹងមានឪកាសល្អក្នុងការផ្តួល Chelsea ប្រសិនបើកីឡាករ Coutinho អាចលេងបាន។ តារាសញ្ជាតិអាហ្សង់ទីនគិតថា Paulinho អាចនឹងជួយ Barce យកឈ្នះទៅលើក្រុមតោខៀវបាននៅជើងទីពីរនេះ ។ កីឡាករប្រេស៊ីលរូបនេះមានទម្រង់មិនសូវល្អនៅរដូវកាលដំបូងរបស់គាត់ប៉ុន្តែទម្រង់លេងរបស់គាត់បានកក្រើកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ទន្ទឹមនឹងនេះដែរគ្រូបង្វឹកក្លឹប Barcelona លោក Ernesto Valverde បានកោតសរសើរដល់ Coutinho និង Ousmane Dembele បន្ទាប់ពីការវាយលុកទៅលើក្រុម Girona បានយ៉ាងល្អ ។ លោកបាននិយាយថា “នៅពេលដែលកីឡាកររកបានគ្រាប់ជា Coutinho តើគាត់ទទួលបានទំនុកចិត្តកាន់តែច្រើនដែលជាអ្វីដែលកីឡាករតែងតែចង់បាន” ។ ពួកគេគឺជាកីឡាករដែលត្រូវជួយយើងហើយអ្នកដែលកំពុងតែធ្វើវាដោយម្នាក់ៗមានលក្ខណៈផ្ទាល់ខ្លួន។ “Coutinho ដើរតួយ៉ាងល្អនៅក្នុងការប្រកួតនេះ។ ខ្ញុំគិតថាទាំងពីរបានបោះជំហានឆ្ពោះទៅមុខមួយថ្ងៃទៅមួយថ្ងៃ»។
ដោយ៖ តារា