
ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាមួយនឹងឯកអគ្គរាជទូតឥណ្ឌូនេស៊ី ឯកឧត្តម Sudirman Haseng និងអគ្គនាយកក្រុមហ៊ុនហោះហើរ City Link ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Guaruda របស់ឥណ្ឌូណេស៊ីក្នុងការពិភាក្សានេះផ្ដោតសំខាន់ទៅលើបញ្ហា ៣ ចំណុចធំៗ៖
ទី ១ ការពិភាកសិទ្ធិដើម្បីជំរុញការហោះហើរត្រង់ឥណ្ឌូនេស៊ីមកកម្ពុជាក្នុងឆ្នាំនេះ ប៉ុន្តែពេលវេលាជាក់ស្ដែងណាមួយយើងមិនទាន់អាចកំណត់បាននៅឡើយទេ ។
ទី ២ គឺការរឹតចំណងមិត្តភាពលើកិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរដែលកំពុងអនុវត្តបានយ៉ាងល្អប្រសើរក្នុងនោះក៏ស្របទៅតាមកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាឥណ្ឌូនេស៊ីដូចជាលំអានអរិយធម៌ជំរុញកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌអាស៊ានជាពិសេសក្របខណ្ឌត្រីភាគីរវាងកម្ពុជា ឥណ្ឌូនេស៊ីការ ផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ទៅវិញទៅមកបញ្ជូនការបណ្ដុះបណ្ដាលធនធានមនុស្សទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍវិស័យទេសចរណ៍ ។ ល ។
ទី ៣ ប្រទេសទាំង ២ គ្រោងនឹងបង្កើតកម្មវិធីពិព័រណ៍បង្ហាញពីវិស័យទេសចរណ៍នានារៀបចំព្រឹត្តការណ៍កីឡាកូនហ្គូលមិត្តភាព ។កិច្ចប្រជុំនេះគឺជាក៏បានអបអរខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតដ៏ល្អលើវិស័យទេសចរណ៍កម្ពុជានិងឥណ្ឌូនេស៊ី ។
ឯកឧត្តម Sudirman Haseng អគ្គរាជទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថាក្រុមហ៊ុនស៊ីធីលីង ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌូនេស៊ី និងជំរុញឲ្យមានការហោះហើរក្នុងឆ្នាំនេះ ។ គួររំលឹកថាភ្ញៀវទេសចរណ៍ឥណ្ឌូនេស៊ីមកកាន់កម្ពុជាក្នុងឆ្នាំ ២០១៨ មានជាង ៥ ម៉ឺន ៥ ពាន់នាក់ស្មើរនឹង ១១.៨% ៕
ដោយ៖តារា