ផ្នូរចំណាស់មួយមានផ្ទុកសពម៉ាំមី ប្រមាណជា ៥០ សពត្រូវបានក្រុមបុរាណវិទូអេហ្ស៊ីបរកឃើញ

12329

សារព័ត៌មាន CGTN បានចុះផ្សាយថាក្រុមបុរាណវិទូនៃប្រទេសអេហ្ស៊ីបនាពេលថ្មីៗនេះបានប្រកាសពីការរកឃើញផ្នូរបុរាណមួយដែលមានផ្ទុកវត្តមានសាកសព ម៉ាំមី ប្រមាណជា ៥០ សពដោយក្នុងនោះមាន ១២ សពគឺជាកុមារ ។

អត្តសញ្ញាណរបស់ ម៉ាំមី ទាំងនេះដែលមួយចំនួនស្ថិតក្នុងការរុំដោយក្រណាត់ទទេនិងខ្លះទៀតតម្កល់ក្នុងមឈូសថ្មឬឈើនោះពុំត្រូវបានគេដឹងឡើយ ប៉ុន្តែអ្នកបុរាណវិទូជឿជាក់ថាពួកគេភាគច្រើនអាចជាបុគ្គលដែលមានឋានៈឬតួនាទីសំខាន់ៗ ។

សពម៉ាំមី ទាំងអស់ខាងលើដែលរកឃើញនៅក្នុងបុរាណឋាន ធូណា អែល-ជីបែល មានជម្រៅ ៩ ម៉ែត្រនៅក្នុងខេត្តវាលខ្សាច់ មីនយ៉ា ភាគខាងត្បូងរដ្ឋធានីគែរ គឺបានបន្សល់ទុកតាំងពីសម័យអាណាចក្រ ផ្លូលេម៉ិច ( ៣០៥-៣០ ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះ ) ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី