អតីត U16 ៖ មាឌនិងកម្ពស់មិនសូវបានមិនមែនជាឧបសគ្គរាំងស្ទះសម្រាប់ខ្ញុំឡើយ

68161
  • កីឡាករចំណូលថ្មីរបស់ក្លឹប ណាហ្គាវើលដ៍ សេត ម៉ាន់ស៊ូត បាននិយាយថាមាឌនិងកម្ពស់មិនសូវបានមិនមែនជាឧបសគ្គរាំងស្ទះសម្រាប់រូបគេឡើយតែអ្វីសំខាន់នោះគឺប្រឹងប្រែងព្យាយាមបង្ហាញសមត្ថភាពឱ្យគ្រូបង្វឹកបានឃើញដើម្បីឱកាសលេងទៀងទាត់នៅក្នុងក្រុម ។

    អតីតសមាជិកយុវជនថ្នាលរបស់សាលាបាល់ទាត់ជាតិបាទីរូបនេះបានបង្ហើបថាមុនឈានជើងចូលរួមជាមួយក្រុមជើងឯកលីគកំពូលរដូវកាល ២០១៨ ក៏មានក្រុមមួយចំនួនទៀតដែរ ដែលព្យាយាមទាក់ទងរូបគេកន្លងមកតែមិនអាចឈានដល់កិច្ចព្រមព្រៀងព្រោះមិនត្រូវលក្ខខណ្ឌ ។

    អតីត U-១៦ រូបនេះបានបង្ហើបថា៖ ” សម្រាប់ខ្ញុំ ខ្ញុំគិតថាខ្ញុំតូចមែន ខ្ញុំហ៊ានលេងសំខាន់ពេលមានឱកាសលេងគឺខំប្រឹងលេងដូចដឹងហើយកីឡាករផ្សេងៗគេមានមាឌធំអ៊ីចឹង ខ្ញុំត្រូវតែប្រឹងដើម្បីឱ្យគ្រូមើលឃើញព្រោះខ្ញុំមាឌតូចជាងគេ “។

    គួរដឹងដែរថា សេត ម៉ាន់ស៊ូត ចូលរួមជាមួយណាហ្គាវើលដ៍ក្រោយសមាជិកមួយចំនួនរបស់យុវជនបាទីត្រូវបានប្រកាសរំសាយកាលខែតុលា ឆ្នាំ ២០១៨ កន្លងទៅ ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានរួមរស់នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបាល់ទាត់មានមូលដ្ឋាននៅខេត្តតាកែវអំឡុងឆ្នាំ ២០១៤ និងធ្លាប់ជម្រើសជាតិអាយុក្រោម ១៥ , ១៦ ឆ្នាំ និងបានចូលរួមការប្រកួតកម្រិតតំបន់មួយចំនួនផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី