ប្រធានក្រុម AC Milan អះអាងថា Higuain គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតនៅក្នុងពិភពលោក

22799
  • កីឡាករ Gonzalo Higuain បានជួបការលំបាកនៅក្នុងក្លឹប AC Milan ប៉ុន្តែអតីតមិត្តរួមក្រុមរបស់គេគឺកីឡាករ Alessio Romagnoli ជឿជាក់ថាខ្សែប្រយុទ្ធរបស់ក្លិប Chelsea រូបនេះគឺជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ។ Gonzalo Higuain ស៊ុតបញ្ចូលទីបាន ៦ គ្រាប់នៅក្នុងជើងទីមួយនៃក្របខ័ណ្ឌ Serie A ប៉ុន្តែទម្រង់លេងរបស់គេក្នុងចំណោម ១៥ ប្រកួតកន្លងមកនោះតែងតែត្រូវបានគេរិះគន់យ៉ាងខ្លាំង ។

    កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះបានផ្លាស់ចេញពីប្រទេសអ៊ីតាលីផ្ទេរទៅកាន់ប្រទេសអង់គ្លេសកាលពីខែមុនបន្ទាប់ពី Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងពីក្លឹប Juventus ខណះ AC Milan បាននាំយកកីឡាករ Krzysztof Piatek ពីក្លិប Genoa ជំនួសរូបគេវិញផងដែរ ។

    បន្ទាប់ពីបរាជ័យក្នុងការរកគ្រាប់នៅក្នុងការប្រកួតដំបូងរបស់គេ Higuain បានស៊ុតបញ្ចូលទីយ៉ាងល្អក្នុងជំនួបទល់នឹង Huddersfield Town ខណៈដែលអតីតខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid រូបនេះបានស៊ុតបញ្ចូលទីចំនួន ២ គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៥-០ នៅក្នុងទឹកដី The Terriers កាលពីថ្ងៃសៅរ៍ដែលជាប្រកួតទីពីររបស់គេ ។ ប្រធានក្រុមរបស់ AC Milan ខ្សែការពារ Alessio Romagnoli បានសារភាពថាគាត់មានការសោកស្តាយណាស់ដែលឃើញអតីតខ្សែប្រយុទ្ធរបស់ក្លឹប Napoli រូបនេះចាកចេញពីទឹកដី San Siro ដោយនិយាយថាគាត់ជាកីឡាករវៃឆ្លាតម្នាក់នៅក្នុងលោក ។

    ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះបានប្រាប់ Calciomercato ថា៖ ” ខ្ញុំនៅតែគិតថាគាត់ ( Gonzalo Higuain ) គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតនៅលើពិភពលោក ។ ខ្ញុំសោកស្តាយដែលគាត់សម្រេចចិត្តចាកចេញ ប៉ុន្តែយើងគោរពសេចក្តីសម្រេចរបស់គាត់ គាត់គឺជាមិត្តរបស់ខ្ញុំ ហើយប្រសិនបើគាត់សប្បាយខ្ញុំមិនអីទេ ។ ឥឡូវនេះយើងមានកីឡាករដទៃទៀតដែលនឹងមិនធ្វើឱ្យយើងសោកស្តាយចំពោះការចាកចេញរបស់គេឡើយ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី