
នៅថ្ងៃ អង្គារ៍ ទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ក្លិបបាល់ទាត់បឹងកេតអេហ្វសុី (កម្ពុជា) នឹងត្រូវបើកទ្វារស្វារគមន៍ ក្លិបបាល់ទាត់ Shan United (មីយ៉ាន់ម៉ា) នាវេលាម៉ោង ០៦:៣០ នាទីល្ងាច នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ក្នុងជំនួបការប្រកួតលើកទី២របស់ខ្លួនប្រចាំពូល F វគ្គជម្រុះ នៃពានរង្វាន់ AFC Cup ២០១៨ ខណៈការប្រកួតនេះផងដែរក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News ផងដែរ ។
តើក្រុមម្ចាស់ផ្ទះ បឹងកេត ឬ ក្រុមភ្ញៀវ Shan United ជាអ្នកទទួលបាន ៣ ពិន្ទុ នៅក្នុងរាត្រីនេះ?
ចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នាដើម្បីគាំទ្រក្រុមតំណាងប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា!
ដោយ៖ តារា