ទុករៀនអបអរតាម! ស្ទាយ៍អបអរគ្រាប់បាល់ ឡូយៗនិងល្បីៗបំផុតនៅក្នុងពិភពបាល់ទាត់

32197
  • នៅក្នុងពិភពកីឡា ការអបអរបានក្លាយជានិមិត្តសញ្ញាមួយសម្រាប់សម្គាល់កីឡាករម្នាក់ៗ។ មិនមែនមានតែនៅក្នុងកីឡាបាល់ទាត់មួយនោះទេ នៅក្នុងកីឡាផ្សេងៗជាច្រើនទៀតក៏មានការអបអរផងដែរ ហើយការអបអរទាំងនោះបានក្លាយជាការចងចាំសម្រាប់អ្នកគាំទ្ររបស់ពួកគេនៅជុំវិញពិភពលោក។ ជាក់ស្ដែងដូចជាស្ទាយ៍អបអរ ‘SIUUU’ ដ៏ល្បីរបស់ Cristiano Ronaldo ជាដើម ដែលកីឡាករផ្សេងទៀត និងអ្នកគាំទ្រតែងតែធ្វើត្រាប់តាមនៅពេលស៊ុតបញ្ចូលទី។ ដោយ MerlPlus នឹងបង្ហាញប្រិយមិត្តនូវស្ទាយ៍អបអរឡូយៗល្បីៗទាំង ១២ កក្រើកនៅក្នុងពិភពបាល់ទាត់៖
    ១២-ស្ទាយ៍អបអររាំបែបមនុស្សយន្តរបស់ Peter Crouch ១១-ស្ទាយ៍អបអរប្រដាល់របស់ Wayne Rooney ១០-ស្ទាយ៍អបអរបេះដូងរបស់ Gareth Bale ៩-ស្ទាយ៍អបអរដៃពីរក្ដោបទ្រូងហើយបិទភ្នែករបស់ Cristiano Ronaldo ៨-ស្ទាយ៍អបអរឈរធ្វើជាដើមឈើរបស់ Mohamed Salah ៧-ស្ទាយ៍អបអរតាំងសមាធិរបស់ Haaland ៦-ស្ទាយ៍អបអរថតរូបរបស់ Son Heung-min ៥-ស្ទាយ៍អបអរបាញ់កាំភ្លើងរបស់ Edinson Cavani ៤-ស្ទាយ៍អបអរថើបដៃបីរបស់ Luis Suarez ៣-ស្ទាយ៍អបអរដៃពីរឱបទ្រូងរបស់ Kylian Mbappe ២-ស្ទាយ៍អបអរម្រាមដៃពីរចង្អុលទៅលើមេឃរបស់ Lionel Messi ១-ស្ទាយ៍អបអរ ‘SIUUU’ របស់ Cristiano Ronaldo ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី