Fabregas ៖ Hazard ចូលចិត្ត Real Madrid ខ្លាំងណាស់ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងបន្តនៅ Chelsea

15991
  • Cesc Fabregas សង្ឃឹមថា Eden Hazard នឹងបន្តស្នាក់នៅជាមួយ Chelsea ប៉ុន្តែខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថាអតីតមិត្តរួមក្រុមរបស់ខ្លួនរូបនេះតែងតែចូលចិត្ត Real Madrid ។

    កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានបញ្ជាក់នៅសប្តាហ៍នេះថាគាត់បានធ្វើសេចក្តីសម្រេចចិត្តលើអណាគតរបស់គាត់រួចរាល់ហើយនឹងគ្រោងប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ។

    Eden Hazard វ័យ ២៨ ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ទីក្រុងម៉ាឌ្រីដ ប៉ុន្តែប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះត្រូវបានចុះកិច្ចសន្យាថ្មីនៅ Stamford Bridge ជំនួសវិញដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២០ ។

    អតីតមិត្តរួមក្រុមរបស់ Hazard គឺកីឡាករ Fabregas ដែលបានផ្លាស់ទៅលេងនៅក្លឹប AS Monaco កាលពីខែមករានេះកំពុងតែមានសង្ឃឹមថា Hazard នឹងបន្តស្នាក់នៅ Chelsea ជាយូរបន្តទៀត ។

    Fabregas បាននិយាយប្រាប់វិទ្យុ Radio Marca ថា៖ ” សូមមើលនូវអ្វីដែលគាត់ ( Hazard ) សម្រេចចិត្តធ្វើ ។ គាត់មានរយះពេលមួយឆ្នាំកន្លះ ហើយគាត់សប្បាយរីករាយនៅឯក្រុមតោខៀវ Chelsea ។ ប៉ុន្តែនៅទីបញ្ចប់ពួកគេនឹងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន គាត់ចូលចិត្តម៉ាឌ្រីដណាស់ ហើយគាត់តែងតែនិយាយអំពីវា ។ សង្ឃឹមថាគាត់នឹងបន្តជាថ្មីជាមួយក្រុម Chelsea ប៉ុន្តែប្រសិនបើគាត់មិនបន្តទេ គាត់នឹងបញ្ចប់នៅ Madrid ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី