
តារាអាល្លឺម៉ង់ Thomas Muller បាននិយាយថា ការប្រកួតតទល់ជាមួយនឹង Messi គឺមានសភាពងាយស្រួល មិនមែនដូចការប្រកួតជាមួយ Ronaldo នោះទេ។
Thomas Muller បានដើរតួយ៉ាងសំខាន់សម្រាប់ក្រុម Bayern Munich ក្នុងការទម្លាក់ Lionel Messi និង Paris Saint-Germain ចេញពីការប្រកួតក្របខណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ នៅរដូវកាលនេះ។ ក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់បានទទួលស្គាល់ថា ការប្រកួតជាមួយ Messi មិនសូវបង្កប.ញ្ហាច្រើនសម្រាប់ក្រុម Bayern Munich ឡើយ។
ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Muller បាននិយាយថា៖ “ទល់នឹង Messi អ្វីៗតែងតែដំណើរការល្អនៅគ្រប់កម្រិត បើនិយាយពីលទ្ធផល។ នៅកម្រិតក្លឹប Cristiano Ronaldo គឺជាបញ្ហារបស់យើងនៅពេលដែលគាត់លេងនៅ Real Madrid”។
តារាជួរមុខ Bayern ខាងលើបានរៀបរាប់ទៀតថា៖ “ប៉ុន្តែខ្ញុំមានការគោរពយ៉ាងខ្លាំងបំផុតចំពោះការបង្ហាញទម្រង់លេងនៅ World Cup របស់ Messi។ ការបង្ហាញខ្លួនរបស់ Messi នៅ World Cup គឺអស្ចារ្យណាស់។ គាត់បានដឹកក្រុមទាំងមូល។ វាមិនងាយស្រួលទេក្នុងការលេងនៅក្រុមដូចជា PSG ។ វាពិបាកក្នុងការទទួលបានក្រុមដែលមានតុល្យភាពណាស់”។
Muller ពិតជានិយាយមិនខុសទេ Cristiano Ronaldo ថាជាការគំរា.មកំហែ.ងធំបំផុតរបស់ក្លិប Bayern Munich។ ក្នុងអំឡុងពេលនៅ Real Madrid ម៉ាស៊ីនរកគ្រាប់ Ronaldo បានជួបជាមួយ Bayern ចំនួន ៨ ដងក្នុង ៤ រដូវផ្សេងគ្នា ហើយបានស៊ុតបញ្ចូលទី ៩ គ្រាប់ និង Assist ម្ដង។ Bayern Munich មិនដែលទទួលលទ្ធផលល្អនោះទេឱ្យតែជួបជាមួយនឹង Ronaldo ខណៈការលេងទល់នឹង Messi ក្លិបយក្សអាល្លឺម៉ង់តែងតែទទួលបានលទ្ធផលល្អ ទាំងការនៅក្លិប Barcelona និង PSG។ ស្របពេលបរាជ័យធ្ង.ន់ធ្ងរបំផុតរបស់ Messi គឺ Bayern បំបា.ក់ Barca ៨-០៕
ដោយ៖ តារា