
ខ្សែប្រយុទ្ធ Ajayi Gbenga Samuel និង Julius Oiboh បានវិលចូលក្នុងបញ្ជីជួយបឹងកេតជាថ្មី ក្នុងជំនួបតទល់ក្រុមជើងឯកមីយ៉ាន់ម៉ា Shan United នាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។
បឹងកេត បានអវត្តមានកីឡាករនាំលេងទាំង២កាលពីចាញ់ Ceres Negros ៩-០ ដោយសារបញ្ហាលិខិតឆ្លងដែន។ប៉ុន្តែការប៉ះក្រុមមីយ៉ាន់ម៉ា នាល្ងាចនេះ ពួកគេអាចចូលលេងបានវិញដោយគ្មានបញ្ហា រួមជាមួយការសម្រាកគ្រប់គ្រាន់។
ដោយ៖ តារា