Messi Neymar ត្រៀមចេញ! PSG រៀបចំផែនការធំនាំយក Haaland មកលើកពាន UCL

40522
  • ក្លិបអ្នកមានបារាំង PSG កំពុងរៀបចំផែនការធំដើម្បីសម្រេចក្ដីស្រឡាញ់ធំរបស់ខ្លួនក្នុងឈ្នះពានរង្វាន់ UEFA Champions League។
    Paris Saint-Germain បង្ហាញមហិច្ឆតាធំក្នុងការនាំយកខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City មកចាប់ដៃជាមួយ Kylian Mbappe ដើម្បីប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ Champions League នៅរដូវកាលក្រោយ។ ក្រោយពួកគេមិនអាចឈ្នះទាល់តែសោះ បើទោះបីជា PSG បានចាយលុយច្រើនមហាសាលក្នុងការពង្រីកក្រុម ដើម្បីក្លាយជាក្លិបអធិរាជមួយនៅលើពិភពលោកក៏ដោយ។
    ក្រុមជើងឯកបារាំង ត្រូវបានទម្លាក់ចេញពីការប្រកួតក្របខណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Real Madrid ដូច្នេះហើយបានជា PSG កំពុងរៀបចំផែនការថ្មីបង្កើនសមត្ថភាពធ្វើយ៉ាងណា យកពានជើងឯកអឺរ៉ុបឱ្យខានតែបាននៅរដូវកាលក្រោយ។
    របាយការណ៍របស់ The Mail បាននិយាយថា Paris Saint-Germain កំពុងរៀបចំផែនការដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងតម្លៃ ១៧៥ លានផោនសម្រាប់ការនាំយក Erling Haaland របស់ Manchester City។ Neymar ដែលមានអាយុ ៣១ឆ្នាំ និង Lionel Messi មាន ៣៥ឆ្នាំអាចត្រូវបានផ្លាស់ប្តូរនៅរដូវក្ដៅនេះ ដែលនឹងធ្វើឱ្យកាត់បន្ថយការចំណាយ ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេងន័រវេសខាងលើ៕ ដោយ៖ វិទូ

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី