ប្រូញ៉ាកា.ច! Chelsea-Newcastle អន្ទង់ចង់បាន Raphinha ខណៈ Barca កំណត់តម្លៃ ១៥០លាន

39153
  • ក្លិបអ្នកមានបុណ្យ Barcelona បានកំណត់តម្លៃខ្លួន Raphinha រហូតដល់ ១៥០លានអឺរ៉ូ ខណៈមានក្លិបអ្នកមានអង់គ្លេសចំនួនពីរអន្ទង់ចង់បាន។
    ក្លិបដែលសម្បូរធនធាន Chelsea និង Newcastle United នៅតែរក្សាការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករប្រេស៊ីល Raphinha បន្ទាប់ពីរហូតកីឡាកររូបនេះទៅឱ្យក្លិប Barcelona កាលពីរដូវក្តៅមុន នេះបើតាមការរាយការណ៍ Lluis Miguelsanz របស់សារព័ត៌មាន Diario Sport ។
    ក្លឹបយក្សអេស្ប៉ាញដឹងថាដោយសារតែបញ្ហាហិរញ្ញវត្ថុ Barca នឹងត្រូវប្រមូលប្រាក់ប្រមាណ ១៥០ លានអឺរ៉ូដើម្បីទិញកីឡាករថ្មីៗចូលនៅរដូវក្តៅក្រោយ ហើយសង្ឃឹមថា Raphinha នឹងក្លាយជាកីឡាករម្នាក់ដែលអាចរកបានប្រាក់ច្រើនសម្រាប់ពួកគេ។ ខណៈ Barcelona បានចុះហត្ថលេខាលើ Raphinha ពីក្លិបអង់គ្លេស Leeds United កាលពីឆ្នាំ២០២២ ក្នុងតម្លៃត្រឹមតែ ៥០លានផោនប៉ុណ្ណោះ។
    មួយវិញទៀត ក្រុមនៅតំបន់កាតាឡានដឹងថា កីឡាករវ័យក្មេងប្រេស៊ីលរូបនេះ ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លិបជាច្រើន ប៉ុន្តែ Barcelona សុខចិត្តលក់កីឡាករដែលបានលេងតិចតួច ក្រោមការដឹកនាំរបស់លោក Xavi ។ Raphinha បន្ទាប់ពីចាប់ផ្តើមមិនសូវបានល្អនៅក្លិបថ្មី បានទទួលការទុកចិត្តពីគ្រូបង្វឹកបណ្ដើរៗហើយនៅពេលនេះ ទើបធ្វើឱ្យរូបគេនៅតែចង់បន្តអាជីពនៅទឹកដី Camp Nou ។
    សូមជម្រាបជូនផងដែរថា មកទល់ពេលនេះ កីឡាករវ័យ ២៦ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និង Assist ចំនួន ៩ ដងក្នុងការបង្ហាញខ្លួន ៣៧ ប្រកួត ដោយក្នុងនោះចាប់ផ្តើមក្នុងជម្រើសដំបូងបានត្រឹមតែ ២១លើកប៉ុណ្ណោះ សម្រាប់ក្លិប Barcelona។ ខណៈតោខៀវ Chelsea និង Newcastle United អាចជាជម្រើសដ៏ល្អបំផុតសម្រាប់ Raphinha ព្រោះរូបគេធ្លាប់លេងនៅទឹកដីអង់គ្លេសនាពេលកន្លងមក៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី