ចិនបើកការស៊ើបអង្កេតឈាមជាង ១២.០០០ កញ្ចប់ដែលធ្វើតេស្តមានផ្ទុកមេរោគអេដស៍

24242
  • រដ្ឋាភិបាលក្រុងប៉េកំាងបានចេញបញ្ជាអោយបើកការស៊ើបអង្កេតជាបន្ទាន់មួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការព្យាបាលដោយប្រើផ្លាស្មាឈាម ឬកញ្ចប់ឈាមជាង១២.០០០កញ្ចប់ដែលផលិតដោយក្រុមហ៊ុនឱសថ ដែលគ្រប់ គ្រងដោយរដ្ឋនៅប្រទេសចិន ត្រូវបានគេរកឃើញថា មានមេរោគអេដស៍ HIV ។

    ទន្ទឹមគ្នានោះដែរ គណៈកម្មការសុខភាពជាតិ (NHC) បានបញ្ជាក់ថា ខ្លួនបានណែនាំដល់ស្ថាប័នវេជ្ជសាស្ត្រឱ្យបញ្ឈប់ការប្រើថ្នាំ Immunoglobulins ដែលផលិតដោយក្រុមហ៊ុនឱសថ សៀងហៃ ស៊ិនស៊ីង (Shanghai Xinxing) បន្ទាប់ពីខ្លួនទទួលបានរបាយការណ៍ថា កញ្ចប់ឈាមទាំងនោះ ត្រូវបានធ្វើតេស្តរកឃើញមេរោគអេដស៍ ។

    បើតាមសារព័ត៌មាន The Beijing News បានឱ្យដឹងថា កញ្ចប់ឈាមលេខ ២០១៨០៦១០Z ដែលមានមេរោគនេះ មានផ្លាស្មាឈាមចំនួន ១២.២២៩ ផ្លាស្មា ក្នុងចំណុះដប ៥០ មីលីលីត្រដែលផុតកំណត់នៅថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២១ ប៉ុន្តែបើតាមសម្តីរបស់អ្នកតំណាងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃខេត្ត ជំាងស៊ី បានឱ្យដឹងថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានគេរាយការណ៍ថា ឆ្លងមេរោគអេដស៍នោះទេ ។

    យ៉ាងណាមិញ គណៈកម្មការសុខភាពជាតិ (NHC) ខាងលើ បានបញ្ជាក់ថា ហានិភ័យនៃការឆ្លងមេរោគអេដស៍គឺទាបណាស់ សម្រាប់អ្នកដែលបានទទួលការព្យាបាលនោះ ខណៈដែលកម្មវិធីតាមដានត្រូវបានបង្កើតឡើងផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី