ក្លឹប Nantes បានប្រកាសថានឹងតម្កល់អាវលេខ ៩ សម្រាប់តែ Sala ប៉ុណ្ណោះទុកជាការគោរព

13956
  • ក្លឹប Nantes បានប្រកាសថាគេនឹងតម្កល់អាវលេខ ៩ សម្រាប់តែកីឡាករ Emiliano Sala ប៉ុណ្ណោះ ។ ការប្រកាសរបស់ក្លឹបទីក្រុង Nantes បែបនេះបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចេញសេចក្តីប្រកាសផ្លូវការថា ” សាកសពដែលនៅក្នុងយន្តហោះដែលធ្លាក់នោះគឺជាពិតជាសាកសពរបស់ Sala មែន ” ។

    ក្រុមស៊ើបអង្កេតឧបត្តិហេតុធ្លាក់យន្តហោះអង់គ្លេសហៅកាត់ថា AAIB បានបញ្ជាក់ពីមរណភាពរបស់ Emiliano Sala នៅពេលដែលគេស្រង់សាកសពយន្តហោះធន់តូច Piper Malibu ពីក្នុងសមុទ្រជម្រៅប្រមាណ ៦២ ម៉ែត្រ ។ Emiliano Sala និងពីឡុតបើកយន្តហោះលោក David Ibbotson ត្រូវបានបញ្ជាក់ថាស្លាប់ជាប់នៅក្នុងយន្តហោះដែលធ្លាក់នោះ ។

     

    Sala គឺជាកីឡាករសំណព្វចិត្តម្នាក់របស់អ្នកគាំទ្រក្លឹប Nantes ដោយនៅក្នុងរដូវកាល ២០១៨/២០១៩ នេះត្រឹមតែ ១៩ ប្រកួតនៃការបង្ហាញខ្លួនរបស់គេប៉ុណ្ណោះ គេអាចរកគ្រាប់បាល់បាន ១២ គ្រាប់ ។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ២៩ ឆ្នាំរូបនេះក៏ត្រូវបានក្លឹបគ្រូបង្វឹកនិងមិត្តរួមក្រុមបញ្ជាក់ថាគាត់មានអត្តចរិតល្អស្លូតបូតគួរឱ្យគោរពស្រលាញ់ ។

    ដូច្នេះហើយក្រោយដំណឹងមរណភាពដ៏រន្ធត់ក្នុងពិភពកីឡាបាល់ទាត់នោះប្រធានក្លឹប Nantes លោក Waldemar Kita បានអះអាងថាអាវលេខ ៩ របស់ខ្សែប្រយុទ្ធ Sala ត្រូវតម្កល់ទុកជាការចូលនិវត្តន៍ដើម្បីបង្ហាញអំពីការគោ ។ លោក Kita បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា៖ ” ខ្ញុំគ្មានអ្វីនិយាយទេ ។ វាគឺជាសោកនាដកម្ម  ខ្ញុំខ្ទេចខ្ទាំបេះដូងហើយ ។ ដូច្នេះហើយគឺដូចអ្នកគាំទ្រទាំងអស់គ្នា ខ្ញុំសូមឧទ្ទិសការគោពនេះចំពោះគាត់ ( Sala ) ដោយតម្កល់លេខ ៩ សម្រាប់គាត់ ។ … Emiliano នឹងនៅតែជាវីរបុរសដែលបានចារប្រវត្តិសាស្ត្រសម្រាប់ក្លឹប Nantes របស់យើងជារៀងរហូត ” ៕

    ដោយ៖តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី