
តារាកូនជ្រូក Nathalie Andreani របស់ OnlyFans បានអះអាងថា នាងបានច្រានចោលការផ្តល់ជូនជាច្រើនលើកជាច្រើនសារ ពីសមាជិកក្រុមជម្រើសជាតិបារាំងម្នាក់ ដែលបានផ្តល់ឱ្យនាងនូវទឹកប្រាក់ ៥០,០០០អឺរ៉ូ ដើម្បីគេងជាមួយគ្នាមួយយប់។
Nathalie ដែលមានអាយុ ៥០ ឆ្នាំ និងជាម្តាយមានកូនពីរនាក់បានបញ្ជាក់ថា មានកីឡាករបាល់ទាត់ម្នាក់បានសុំនាងគេងជាមួយជាច្រើនដង ប៉ុន្តែត្រូវបដិសេធគ្រប់ពេល។ តារាសិ..ចវ័យចំណាយរូបនេះ មិនបានបញ្ចេញឈ្មោះកីឡាករបាល់ទាត់ ដែលបានសុំនាងគេងនោះជានរណានោះទេ គ្រាន់ទម្លាយថាជាកីឡាករក្នុងជម្រើសជាតិបាល់ទាត់បារាំង។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីបារាំង Public តារាសិ..ច Nathalie បាននិយាយថា៖ “គាត់បានផ្តល់ឱ្យខ្ញុំនូវទឹកប្រាក់ ៥០,០០០អឺរ៉ូ ដើម្បីចំណាយពេលមួយយប់ជាមួយខ្ញុំ។ គាត់បានស្នើសុំជាច្រើនដង ប៉ុន្តែខ្ញុំបានបដិសេធគាត់រហូត។ គាត់ជាកីឡាករនៅក្នុងក្រុមជម្រើសជាតិបារាំង។ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំង។ វាជារឿងអាម៉ាស់ណាស់ ព្រោះខ្ញុំនឹងគេងជាមួយគាត់ ប្រសិនបើគាត់មិនបានផ្តល់លុយឲ្យខ្ញុំទេនោះ”។
Nathalie បើទោះបីជាមានវ័យ ៥០ឆ្នាំហើយយ៉ាងណាក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ នៅតែអាចបញ្ចេញមន្តស្នេហ៍ទាក់ទាញបុរសក្មេងៗចង់រួមរស់ជាមួយ។ សូមជម្រាបជូនផងដែរថា OnlyFans គឺជាមាតិកាអ៊ីនធឺណិតដ៏ល្បីល្បាញមួយ។ វែបសាយនេះត្រូវបានប្រើប្រាស់ជាចម្បង ដោយអ្នករក.ស៊ីផ្លូវ.ភេ..ទដែលផលិតរូបអា.សអា.ភា.ស ដោយអ្នកចង់ទស្សនានៅក្នុងវែបសាយនេះត្រូវបង់ប្រាក់ជាខែ ទើបអាចចូលមើលវែបសាយនេះបាន៕
ដោយ៖ វិទូ