No Messi! នេះជាកីឡាករបាល់ទាត់ដែលឈ្នះពានរង្វាន់ Champions League ច្រើនជាងគេ

45036
  • ជាទូទៅគេដឹងហើយថា Real Madrid ជាក្លិបដែលលើកពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League ច្រើនជាងគេទាំងអស់ ជាមួយកំណត់ត្រាឈ្នះចំនួន ១៤ ដង ស្របពេលក្រុម AC Milan ឈរនៅលេខ២ តាមពីក្រោយជាមួយនឹងជ័យជម្នះ ៧ ដង ហើយ Liverpool ស្ថិតនៅចំណាត់ថ្នាក់ទី៣ ជាមួយការគ្រងតំណែងជើងឯក ៦លើក។
    ជាមួយគ្នានេះ មានកីឡាករជាច្រើនបានឈ្នះពានរង្វាន់លំដាប់កំពូលមួយនេះ ប៉ុន្តែក៏មានកីឡាករខ្លះទៀតបានចំណាយពេលពេញមួយអាជីពបាល់ទាត់របស់ខ្លួន ក៏គ្មានឱកាសឈ្នះពាន Champions League សូម្បីតែម្ដងក៏មានដែរ ដូចជា Zlatan Ibrahimović និង Buffon ជាដើម។ ប៉ុន្តែថ្ងៃនេះ MerlPlus នឹងបង្ហាញមុខកីឡាករដែលឈ្នះពាន Champions League ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ តោះទៅស្គាល់កីឡាករទាំងនោះទាំងអស់គ្នា៖
    ៥. កីឡាករ Karim Benzema ឈ្នះចំនួន ៥ ដង នៅឆ្នាំ២០១៤, ២០១៦, ២០១៧, ២០១៨ និង២០២២ ៤. កីឡាករ Gareth Bale ឈ្នះចំនួន ៥ ដង នៅឆ្នាំ២០១៤, ២០១៦, ២០១៧, ២០១៨ និង២០២២ ៣. កីឡាករ Paolo Maldini ឈ្នះចំនួន ៥ ដង នៅឆ្នាំ១៩៨៩, ១៩៩០, ១៩៩៤, ២០០៣ និង ២០០៧ ២. កីឡាករ Cristiano Ronaldo ឈ្នះចំនួន ៥ ដង នៅឆ្នាំ២០០៨, ២០១៤, ២០១៦, ២០១៧ និង២០១៨ ១. កីឡាករ Paco Gento ឈ្នះចំនួន ៦ ដង នៅឆ្នាំ១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩, ១៩៦០ និង ១៩៩៦៦ ដោយ៖ តារា

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី