Simeone ៖ Modric នៅតែជាកីឡាករដែលមានការសម្រេចចិត្តខ្ពស់បំផុតរបស់ Real Madrid

17804
  • បើទោះបីជាទម្រង់លេងរបស់ Karim Benzema និង Vinicius Junior សម្រាប់ក្លឹប Real Madrid កំពុងរីកចម្រើនគួឲ្យកត់សំគាល់ក្ដី ក៏លោក Diego Simeone គ្រូបង្វឹក Atletico Madrid កំពុងផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើកីឡាកម្នាក់ផ្សេងជំនួសវិញ មុនប៉ះគ្នាក្នុងរាត្រីនេះ ។

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមទៀតថាកីឡាករ Luka Modric ដែលជាអ្នកឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះនៅតែជាការគំរាមកំហែងដ៏ធំបំផុតចំពោះក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Europa League ។ ខណះក្នុងរាត្រីនេះគឺជាជំនួប Madrid Derby រវាងក្រុមយក្សចំនួន ២ នៅក្នុងទីក្រុងម៉ាឌ្រីដ ក្លឹប Real Madrid ប៉ះជាមួយក្លឹប  Atletico Madrid ។

    លោកបាននិយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតរបស់គេថា៖ ” Luka Modric គឺជាកីឡាករដែលមានការសម្រេចចិត្តខ្ពស់បំផុតរបស់ពួកគេ ។ នោះនៅតែជាករណី ” ។

    បន្ទាប់មកការយកចិត្តទុកដាក់របស់លោកបានប្រែទៅជាអ្នកចាំទី Thibaut Courtois ដែលជាអតីតអ្នកចាំទី Atletico Madrid ដែលបច្ចុប្បន្នអ្នកចាំទីរូបនេះមានការិះគន់និងខ្លាំងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្រុម Atletico Madrid ប៉ុន្តែលោក Simeone នៅតែដឹងគុណចំពោះអ្វីដែលអ្នកចាំទីសញ្ជាតិបែលហ្ស៊ិករូបនេះបានធ្វើកាលពីនៅក្លឹបនេះ ។

    លោកបាននិយាយថា៖ ” ខ្ញុំមិនអាចដាក់ខ្លួនឯងក្នុងទីតាំងរបស់មនុស្សទាំងនោះដើម្បីយល់ពីអារម្មណ៍ដែលពួកគេមាននោះទេ  ។ គាត់ជាអ្នកចាំទីដ៏អស្ចារ្យម្នាក់ដែលបានធ្វើបានយ៉ាងល្អសម្រាប់យើង ហើយឥឡូវនេះគាត់កំពុងរីករាយជាមួយពេលវេលាដ៏អស្ចារ្យមួយនៅក្នុងអាជីពរបស់គាត់ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី