ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង លើកទី​ ០៦ ឆ្នាំ ២០១៩ បើកជាផ្លូវការហើយ

9997

ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីស ដណ្តើមពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង លើកទី​ ០៦ ឆ្នាំ ២០១៩ បានបើកការប្រកួតជាផ្លូវការហើយនាព្រឹកមិញនេះ ។

ព្រឹត្តិការណ៍ប្រកួតកីឡា សូហ្វតិន្នីស ដណ្តើមពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង លើកទី ០៦ ឆ្នាំ ២០១៩ បានបើកការប្រកួតផ្លូវការហើយនាព្រឹកថ្ងៃទី ០៨ ខែ កុម្ភៈ នេះ ។ ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ ខណៈកីឡាករ ការិនីដែលចូលរួមសរុបមានចំនួន ៩០ នាក់ ក្នុងនោះកីឡាការិនី ២៥ នាក់ កីឡាករ ៦៥ នាក់ មកពី ៦ ក្លិបរួមមាន៖ ក្លិបក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អង្គការមិត្តសម្លាញ់ និងក្លិបជប៉ុន ។

ដែលមាន ៧ វិញ្ញាសាសម្រាប់ធ្វើការប្រកួតរួមមាន៖ វិញ្ញាសាវាយឯកត្តជន បុរស-នារី វាយគូរបុរស-នារី វាយយុវជនអាយុក្រោម ១៨ ឆ្នាំ វាយគូរបុរសក្របខ័ណ្ឌ ខ និងវិញ្ញាសា វាយគូរយុវជនអាយុក្រោម ១៨ ឆ្នាំ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី