
Cristiano Ronaldo នៅតែមានមហិច្ឆតាក្នុងការបំបែកកំណត់ត្រាពិភពលោកមួយផ្សេងទៀត សម្រាប់ក្រុមជម្រើសជាតិ នៅការប្រកួតជើងឯកអឺរ៉ុប Euro 2024។
កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ បានជាប់ឈ្មោះក្នុងក្រុមដំបូងរបស់គ្រូបង្វឹកថ្មីព័រទុយហ្គាល់លោក Roberto Martinez បើទោះបីជាត្រូវបានទម្លាក់ចេញពីក្រុមជម្រើសដំបូង សម្រាប់ការប្រកួតចុងក្រោយរបស់ព័រទុយហ្គាល់នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាក៏ដោយ។
ខ្សែប្រយុទ្ធជើងចាស់ Ronaldo កំពុងកាន់កំណត់ត្រាពិភពលោក សម្រាប់ការស៊ុតបញ្ចូលទីអន្តរជាតិផ្នែកបុរសច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយគ្រាប់បាល់ ១១៨គ្រាប់ និងកំណត់ត្រាបង្ហាញខ្លួន ១៩៦ដង ដែលស្មើនឹងកំណត់ត្រាវីរបុរសគុយវ៉ែតកីឡាករ Bader Al-Mutawa ក្នុងការបង្ហាញខ្លួនសម្រាប់ជម្រើសជាតិច្រើនបំផុត។
នៅក្នុងបទសម្ភាសន៍មួយ Ronaldo បានប្រាប់អ្នកយកព័ត៌មានថា៖ “កំណត់ត្រាគឺជាកម្លាំងចិត្តរបស់ខ្ញុំ” ។ ខ្ញុំចង់ក្លាយជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ នោះនឹងធ្វើឱ្យខ្ញុំមានមោកនភាព។ ប៉ុន្តែវាមិនឈប់ត្រឹមហ្នឹងទេ ខ្ញុំនៅតែចង់បន្តទៀត”។
អាជីពបាល់ទាត់ក្នុងកម្រិតអន្តរជាតិរបស់ Ronaldo បានចាប់ផ្តើមជាលើកដំបូងនៅខែសីហា ឆ្នាំ២០០៣ ក្នុងការប្រកួតមិត្តភាពជាមួយកាហ្សាក់ស្ថាន ហើយតារាជើងស៊ុតរូបនេះ បានលេងតំណាងឱ្យប្រទេសព័រទុយហ្គាល់រៀងរាល់ការប្រកួតអន្តរជាតិចាប់តាំងពី Euro 2004 មក។ ស្របពេល Ronaldo ប្រកាសថា គាត់នឹងបន្តលេងរហូតដល់ការប្រកួត Euro 2024 ដែលនៅពេលនោះគាត់នឹងមានអាយុជិត ៤០ឆ្នាំទៅហើយ៕
ដោយ៖ តារា