ចប់ហើយពេលនេះ! Barcelona អាច​នឹង​ត្រូវ UEFA ហា.ម​មិន​ឲ្យ​លេងនៅ Champions League

49513
  • សហព័ន្ធបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA អាចនឹងហាមឃាត់ Barcelona ពីការប្រកួត Champions League ប្រសិនបើពួកគេត្រូវបានរកឃើញថា មានពិរុទ្ធពីបទពុករលួ.យសូកប៉ា.ន់អាជ្ញាកណ្តាលដូចការចោទប្រកាន់ នេះបើយោងតាម El Confidencial ។
    ទោះបីជាមានសេចក្តីរាយការណ៍ដំបូងថា Barca អាចត្រូវបានកាត់ចេញពីក្របខណ្ឌ La Liga ក៏ដោយ ក៏ពេលនេះមិនត្រូវបានដាក់បម្រាមនោះទេ។ នេះមានន័យថា ក្រោមច្បាប់របស់អេស្ប៉ាញ Barcelona មិនត្រូវបានដាក់ពិន័យលើផ្នែកកីឡាទេ ពួកគេគ្រាន់តែត្រូវរងការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។
    បើទោះបីជា La Liga មិនហាមប្រាមក៏ដោយ ក៏មិនអាចរារាំង UEFA ពីការដាក់ទណ្ឌកម្មលើ Barcelona នោះដែរ ប្រសិនបើពួកគេត្រូវបានរកឃើញថាពិតជាមានកំហុសមែន ហើយស្ថាប័នគ្រប់គ្រងរបស់ក្លិបបាល់ទាត់អឺរ៉ុប សម្រេចហាមឃាត់ Barca ពីការប្រកួត Champions League។
    UEFA ត្រូវបានគេរាយការណ៍ថា បានស្នើសុំព័ត៌មានបន្ថែមពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) អំពីករណីនេះ។ Barcelona ត្រូវបានចោទប្រកាន់ថា បានបង់ប្រាក់សរុបជាង ៨ លានអឺរ៉ូដល់អតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់អេស្ប៉ាញលោក Caso Negreira។ កាលពីពីរសប្តាហ៍មុន តុលាការនៅទីក្រុងបាសេឡូណាបានប្រកាសថា ក្លឹបត្រូវបានចោទប្រកាន់លើការចោទប្រកាន់រួមមាន “អំពើពុករលួយ” “ការរំលោ..ភលើទំនុកចិត្ត” និង “កំណត់ត្រាអាជីវកម្មមិនពិត” ។
    Barcelona បានបដិសេធការចោទប្រកាន់នេះ ខណៈដែលលោក Caso Negreira បាននិយាយថាគាត់ត្រូវបានផ្តល់ប្រាក់ឈ្នួលក្នុងតួនាទីជាទីប្រឹក្សាប៉ុណ្ណោះ ដើម្បីពន្យល់ដល់កីឡាករពីរបៀបល្អបំផុតក្នុងការដោះស្រាយបញ្ហាជាមួយអាជ្ញាកណ្តាលផ្សេងៗគ្នា។ ប្រធានក្លឹប Barca លោក Joan Laporta ក៏បាននិយាយថា ការចោទប្រកាន់នេះគ្រាន់តែជាការលាបពណ៌ដើម្បីប្រឆាំងនឹងក្លឹប Barcelona ប៉ុណ្ណោះ ហើយទទូចថាក្លឹបគ្មានកំហុសដូចការចោទប្រកាន់ អំពីអំពើសូកប៉ានអាជ្ញាកណ្តាលនោះឡើយ៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី