ខ្សែប្រយុទ្ធកំពូលទាំង៥​ ដែល Manchester United ដាក់គោលដៅនាំយកនៅរដូវក្តៅនេះ

77670
  • ក្លិប Manchster United កំពុងត្រូវការខ្សែប្រយុទ្ធថ្មីជាខ្លាំងសម្រាប់រដូវកាលក្រោយនេះ។ បើទោះបីជាមានការនាំយកកីឡាករច្រើនកាលពីទីផ្សាដោះដូរនាពេលកន្លង ប៉ុន្តែពួកគេហាក់ដូចមិនទាន់អាចរកខ្សែប្រយុទ្ធមុតស្រួចបាននៅឡើយទេ។
    បញ្ជីសម្រាំងសម្រាប់ខ្សែប្រយុទ្ធរបស់ក្រុមបីសាចក្រហម Manchester United នារដូវកាលក្រោយរួមមានដូចជា Goncalo Ramos, Mohamed Ali និង Victor Osimhen ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយតារាជើងស៊ុតជនជាតិអង់គ្លេស Harry Kane នៅតែជាគោលដៅធំសម្រាប់ក្រុមរបស់លោក Erik Ten Hag។
    ខ្សែប្រយុទ្ធរបស់ក្លិប Tottenham Hotspur ខាងលើបច្ចុប្បន្នបានវ៉ាដាច់អ្នកស៊ុតបញ្ចូលទីផ្សេងទៀតទាំងអស់ នៅក្នុងប្រវត្តិសាស្រ្តនៃការស៊ុតបញ្ចូលទីរបស់ក្លឹប និងក៏ខិតឈានទៅបំបែកកំណត់ត្រាគ្រាប់បាល់នៅក្នុងក្របខណ្ឌ Premier League។ ស្របពេលថ្មីៗនេះ Harry Kane ទើបតែគ្រងម្គុជជាអជិរាជស៊ុតបញ្ចូលទីជម្រើសអង់គ្លេស ដោយបានផ្ដួលវីរបុរសលោក Wayne Rooney ផងដែរ។ ប៉ុន្តែខាងក្រោមនេះជាខ្សែប្រយុទ្ធកំពូលទាំងប្រាំដែល Manchester United អាចតាមប្រមាញ់ក្នុងរដូវក្ដៅខាងមុខនេះ៖
    ៥. កីឡាករ Jonathan David របស់ក្លិប Lille ៤. កីឡាករ Evan Ferguson របស់ក្លិប Brighton ៣. កីឡាករ Goncalo Ramos របស់ក្លិប Benfica ២. កីឡាករ Victor Osimhen របស់ក្លិប Napoli ១. កីឡាករ Harry Kane របស់ក្លិប Tottenham Hotspur ដោយ៖ វិទូ

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី