ទោះទើបលើកពាន World Cup ប៉ុន្តែអាហ្សង់ទីនមិនមែនជាក្រុមជម្រើសជាតិថ្លៃបំផុតនោះទេ

13623
  • បើយោងតាមវែបសាយ Transfermarkt បានបង្ហាញបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិ ដែលមានតម្លៃថ្លៃបំផុតនៅលើភពផែនដី នាពេលបច្ចុប្បន្ននេះ។
    នៅក្នុងបញ្ជីនេះ មានតែក្រុមជម្រើសជាតិអង់គ្លេសមួយប៉ុណ្ណោះ ដែលមានកីឡាករចំនួន ២៦ នាក់មានតម្លៃលើស ១ ពាន់លានអឺរ៉ូ ដោយគ្រាន់តែកីឡាករវ័យក្មេង Bellingham អាយុ ១៩ឆ្នាំត្រូវបានគេវាយតម្លៃរហូតដល់ ២០២ លានអឺរ៉ូ (២០៨លានដុល្លារ) នេះបើយោងតាមរបាយការណ៍របស់អង្គការស្រាវជ្រាវស្វីស CIES Football Observatory។
    ក្នុងឆ្នាំ២០២៣នេះ មិនមានក្រុមជម្រើសជាតិណា ដែលមានតម្លៃលើសពី ១ពាន់លាននោះទេ ក្រៅពីក្រុមតោកំណា.ច់អង់គ្លេសមួយនោះ។ ការវាយតម្លៃកីឡាករនេះ សរុបទៅលើតម្លៃខ្លួនកីឡាករទាំងអស់ដែលក្រុមជម្រើសជាតិនីមួយៗកោះហៅ ខណៈជម្រើសជាតិអាហ្សង់ទីន ដែលទើបនឹងគ្រងតំណែងជើងឯក World Cup 2022 ក្ដៅៗនេះ មិនមែនជាជម្រើសដែលមានតម្លៃថ្លៃបំផុតនោះទេ បើទោះបីជាមានកីឡាករវ័យក្មេងថ្លៃៗក៏ដោយ។ ជាមួយនេះ វែបសាយ Transfermarkt បានបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិដែលមានតម្លៃថ្លៃបំផុតទាំង១០ នៅក្នុងពិភពលោក។ តោះកុំរង់ចាំយូរទៅតាមដានជាមួយគ្នា៖
    ១០. ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់៖ មានតម្លៃ ៤១២លានអឺរ៉ូ ៩. ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក៖ មានតម្លៃ ៥១១លានអឺរ៉ូ ៨. ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី៖ មានតម្លៃ ៦១៥លានអឺរ៉ូ ៧. ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់៖ មានតម្លៃ ៦២២លានអឺរ៉ូ ៦. ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល៖ មានតម្លៃ ៧០៣លានអឺរ៉ូ ៥. ក្រុមបាល់ទាត់ជម្រើសជាតិអេស្បាញ៖ មានតម្លៃ ៨០៦លានអឺរ៉ូ ៤. ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន៖ មានតម្លៃ ៨៥៩លានអឺរ៉ូ ៣. ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់៖ មានតម្លៃ ៩១០លានអឺរ៉ូ ២. ក្រុមបាល់ទាត់ជម្រើសជាតិបារាំង៖ មានតម្លៃ ៩៧៨លានអឺរ៉ូ ១. ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស៖ មានតម្លៃ ១.១ពាន់លានអឺរ៉ូ ដោយ៖តារា

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី