ទៅស្គាល់គ្រូបង្វឹកបាល់ទាត់ ដែលជាប់ក្នុងបញ្ជីបណ្ដេញចេញច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រ PL

58652
  • Premier League ជារឿយៗត្រូវបានគេចាត់ទុកថាជាលីគដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញ និងបំផុតមួយនៅក្នុងពិភពបាល់ទាត់។
    ជាមួយគ្នានេះ អាជីពជាអ្នកចាត់ការ ឬគ្រូបង្វឹក ជាការងារមួយដែលទទួលបានការចាប់អារម្មណ៍ក្នុងនាមជាក្បាលម៉ាស៊ីន និងជាអ្នករៀបចំយុទ្ធសាស្ត្ររបស់ក្លិបបាល់ទាត់ និងជម្រើសជាតិនីមួយៗ។ ប៉ុន្តែក្រៅពីការងារដ៏មានឥទ្ធិពល និងប្រាក់ខែខ្ពស់ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់ក៏ជាការងារដែលរងសម្ពាធខ្លាំងក្លាបំផុតផងដែរ និងត្រូវប្រឈមបណ្ដេញចេញពីតំណែងជានិច្ច។
    ជាក់ស្ដែងដូចជានៅក្នុងក្របខណ្ឌ Premier League ដែលជាលីគបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស កំពុងជាប់ជាលីគដែលមានការបណ្ដេញ ឬក៏ដកគ្រូបង្វឹកច្រើនជាងគេបំផុតក្នុងរដូវកាល២០២២-២៣នេះ។ ខណៈ MerlPlus នឹងនាំលោកអ្នកទៅស្គាល់គ្រូបង្វឹក ឬអ្នកចាត់ការទាំង ៥រូបដែលជាប់ក្នុងបញ្ជីរងការបណ្ដេញចេញច្រើនជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃក្របខណ្ឌ Premier League។ មានគ្រូបង្វឹកណាខ្លះនោះ តោះទៅតាមដានទាំងអស់គ្នា៖
    ៥. លោក Mark Hughes – បណ្ដេញចេញចំនួន ៥ ដង ៤. លោក Alan Pardew – បណ្ដេញចេញចំនួន ៦ ដង ៣. លោក Sam Allardyce – បណ្ដេញចេញចំនួន ៧ ដង ២. លោក Harry Redknapp – បណ្ដេញចេញចំនួន ៨ ដង ១. លោក Neil Warnock – បណ្ដេញចេញចំនួន ៨ ដង ដោយ៖ វិទូ

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី