Marcelo ៖ Ronaldo បានប្រាប់ខ្ញុំថាគាត់នឹងចាកចេញ តាំងពីមុនវគ្គផ្តាច់ព្រ័ត្រ Champions League

14067
  • ការចាកចេញរបស់កីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid បានធ្វើឱ្យមិត្តរួមក្រុមជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរដូវក្តៅមុន ប៉ុន្តែសម្រាប់ Marcelo មិនមានភាពភ្ញាក់ផ្អើលឡើងដោយរូបគេបានដឹងជាមុនថាកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងចាកចេញតាំងពីមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅក្នុងទីក្រុង Kiev មកម្លេះ ។

    Cristiano Ronaldo និង Marcelo គឺជាមិត្តភក្តិដ៏ជិតស្និទ្ធជាមួយគ្នានៅក្នុងក្លឹប Real Madrid ហើយខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហើបឱ្យដឹងថាកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានប្រាប់ខ្លួនពីផែនការរបស់គាត់ក្នុងអំឡុងពេលហ្វឹកហាត់មុនពេលបំបាក់ក្លឹបហងក្រហម Liverpool ដើម្បីលើកពាន Champions League លើកទី ៣ ជាប់ៗគ្នា ។

    Marcelo បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Esporte Interativo ថា៖ ” យើងបានហ្វឹកហាត់សម្រាប់វគ្គផ្តាច់ព្រ័ត្រ ( UCL ) នៅពេលនោះគាត់ ( Ronaldo ) បានប្រាប់ខ្ញុំថាគាត់កំពុងចាកចេញ ” ។

    Marcelo ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបសេះបង្កង់ Juventus ផងដែរ ដែលជាកន្លែងដែលកីឡាកររូបនេះនឹងត្រូវបានជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួនវិញ ។ ខ្សែការពារវ័យ ៣០ ឆ្នាំរូបនេះបាននិយាយយ៉ាងខ្លីថា៖ ” Juve គឺជាក្លឹបដ៏អស្ចារ្យ ។ ប៉ុន្តែខ្ញុំមានកិច្ចសន្យាជាមួយក្លឹប Real Madrid ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី