Marcelo ៖ លោក Zidane ជាគ្រូបង្វឹកដែលបានធ្វើឱ្យខ្ញុំលះបង់អ្វីៗគ្រប់យ៉ាងនៅលើទីលាន

7075

ខ្សែការពារស្លាបឆ្វេង Marcelo បានអះអាងថាលោក Zinedine Zidane គឺជាគ្រូបង្វឹកដែលបានធ្វើឱ្យខ្លួនលះបង់អ្វីៗគ្រប់យ៉ាងនៅលើទីលាន ។

Marcelo ក៏បាននិយាយអំពីការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះផងដែរ ហើយបានសម្តែងការគោរពចំពោះការចូលរួមចំណែករបស់គាត់ចំពោះក្រុមនិងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ខ្លួនក្នុងនាមជាកីឡាករម្នាក់ ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានប្រាប់ទូរទស្សន៍ Esporte Interativo ថា៖ ” វាចម្លែកណាស់ដែលយើងភាគច្រើនមិនបានដឹងពីរឿងនេះទេ ព្រោះអ្វីគ្រប់យ៉ាងពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ។ យើងមានទំនាក់ទំនងដ៏អស្ចារ្យនៅពេលយើងនិយាយជារៀងរាល់ថ្ងៃគាត់ចាប់អារម្មណ៍ខ្ញុំហើយគាត់បានការពារខ្ញុំ ។ Zidane គឺល្អណាស់សម្រាប់ខ្ញុំ ខណៈដែលគាត់ជាអ្នកជំនាញ ហើយខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់គាត់ ខ្ញុំបានរត់ ខ្ញុំបានប្រយុទ្ធ ខ្ញុំបានលេងទាំងរបួស ។ ជាក់ស្តែងខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ Zidane ” ។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះក៏បានបន្តនិយាយពីទំនាក់ទំនងរបស់ខ្លួនជាមួយអតីតមិត្តរួមក្រុមនិងជាមិត្តភក្តិដ៏ជិតស្និតកីឡាករ Cristiano Ronaldo ផងដែរ ។ Marcelo បានឲ្យដឹងថា៖ ” ខ្ញុំមានទំនាក់ទំនងល្អជាមួយ Cristiano គ្រួសារនិងមិត្តស្រីរបស់គាត់ ។ ខ្ញុំបានលេងអស់រយះពេល ៩ ឆ្នាំជាមួយគាត់ ហើយវាជារឿងធម្មតាទៅជាការសោកសៅ ” ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី