
ក្រុមការពារតំណែងជើងឯក សសយក កំចាយមារ នឹងត្រូវប៉ះ ឱម៉ាល់ អែហ្វស៊ី ក្នុងថ្ងៃបើកឆាកកម្មវិធីបាល់ទាត់ក្នុងសាលថ្នាក់ជាតិ នាថ្ងៃទី០៣ ខែមីនានេះ នៅទីលាន The Blue Sport។
ក្រុមទាំងពីរបានប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន ដោយកាលណោះ ស.ស.យ.ក កំចាយមារ ឈ្នះ ឱម៉ាល់ ដោយលទ្ធផល ១០-៦ គ្រងជើងឯកលើកដំបូង។ គួរកត់សម្គាល់ថា ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលឆ្នាំ២០១៨ នឹងធ្វើឡើងពីថ្ងៃទី ០៣ ខែ មិនា រហូតដល់ ថ្ងៃទី ២៨ ខែ កក្កដា ដោយមាន១០ក្រុមដែលឡើងដល់ដំណាក់កាលទី២កាលពីឆ្នាំមុនចូលរួម។
ដោយ៖ តារា