ទៅស្គាល់កីឡាករដែលមានប្រាក់ខែច្រើនបំផុតប្រចាំឆ្នាំ២០២៣ នៅក្នុងប្រភេទកីឡានីមួយៗ

50845
  • បច្ចុប្បន្ននេះវិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ និងមានប្រជាប្រិយបំផុតមិនថាសម្រាប់ការកម្សាន្តនោះទេ ប៉ុន្តែនៅក្នុងសេដ្ឋកិច្ចផងដែរ។
    គ្រប់គ្នាភាគច្រើនធ្លាប់បានដឹងតែកីឡាបាល់ទាត់ប៉ុណ្ណោះ ដែលមានកីឡាករល្បីៗរកបានប្រាក់ច្រើនបំផុតនៅក្នុងពិភពលោកដូចជា Cristiano Ronaldo, Lionel Messi និង Neymar ជាដើម ប៉ុន្តែនៅកីឡាផ្សេងទៀតក៏កីឡាករល្បីៗរកប្រាក់មិនចាញ់នឹងកីឡាករបាល់ទាត់ប៉ុន្មាននោះដែរ។
    ជាក់ស្ដែងដូចជា Lamar Jackson ដែលផ្លាស់ទៅលេងក្លិប Baltimore Ravens ទើបតែបានចុះកិច្ចសន្យា ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករក្នុងកីឡា American football ដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខណ្ឌ NFL របស់អាមេរិក។
    ប៉ុន្តែថ្ងៃនេះ MerlPlus នឹងនាំប្រិយមិត្តទៅស្គាល់កីឡាករ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្នុងប្រភេទកីឡាដែលពួកគេកំពុងលេង ប្រចាំឆ្នាំ២០២៣នេះ ដែលចេញផ្សាយដោយការសែតដ៏ល្បីរបស់អេស្ប៉ាញ The Marca។ ចង់ដឹងថាកីឡាករនៅក្នុងប្រភេទកីឡាណា ដែលរកបានប្រាក់ច្រើនជាងគេ តោះទៅតាមដានទាំងអស់គ្នា៖
    ៦-កីឡាហុកគីទឹកកក៖ Nathan MacKinnon (COL) ប្រាក់ឈ្នួលប្រចាំឆ្នាំ ១២,៦០០,០០០ ដុល្លារ
    ៥-កីឡាបេស្បល៖ Max Scherzer (NYM) ប្រាក់ឈ្នួលប្រចាំឆ្នាំ ៤៣,៣៣៣,៣៣៣ ដុល្លារ
    ៤-កីឡាប្រណាំងឡាន FORMULA 1៖ Max Verstappen (REB) ប្រាក់ឈ្នួលប្រចាំឆ្នាំ ៥១,១៧០,០០០ អឺរ៉ូ
    ៣-កីឡា American football (NFL) ៖ Lamar Jackson (BAL) ប្រាក់ឈ្នួលប្រចាំឆ្នាំ ៥២,០០០,០០០ ដុល្លារ
    ២-កីឡាបាល់បោះ៖ Nikola Jokic (DEN) ប្រាក់ឈ្នួលប្រចាំឆ្នាំ ៥៤,៤០៤,០០០ ដុល្លារ
    ១-កីឡាបាល់ទាត់៖ Cristiano Ronaldo (Al-Nassr) ប្រាក់ឈ្នួលប្រចាំឆ្នាំ ២០០,០០០,០០០ អឺរ៉ូ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី