ផ្លូវការ!!! Aaron Ramsey បានចុះហត្ថលេខាលើកិច្ចសន្យារយះពេល ៤ ឆ្នាំជាមួយក្លឹប Juventus

6741

ខ្សែបម្រើ Aaron Ramsey របស់ក្លិបកាំភ្លើងធំ Arsenal បានចុះហត្ថលេខាជាមួយនឹងក្លឹប Juventus សម្រាប់រដូវកាលក្រោយជាផ្លូវការហើយ ខណៈដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A បានប្រកាសថាកីឡាករសញ្ជាតិវេលស៍រូបនេះនឹងចូលរួមជាមួយក្លឹបនៅរដូវក្តៅនេះក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ។

Aaron Ramsey បានស្ថិតក្នុងកិច្ចសន្យារយៈពេល ៦ ខែចុងក្រោយរបស់គាត់ជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ដែលបានធ្វើឱ្យគាត់មានសិទ្ធិចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបផ្សេង មុននិងចាកចេញពីក្លិបនៅទីក្រុងឡុងដ៍ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ ។

ប្រាក់ឈ្នួលមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែបើតាមវិបសាយកីឡារ Goal បានអះអាងបង្ហាញថាខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះនឹងទទួលបានប្រាក់ឈ្នួលចំនួនរហូតដល់ ៧ លានអឺរ៉ូ ( ៦ លានផោន / ៨ លានដុល្លារ ) បូកនឹងប្រាក់រង្វាន់ផ្សេងៗទៀតក្នុងមួយឆ្នាំ ។ ហើយ Juventus ក៏បានប្រកាសផងដែរថាពួកគេនឹងបង់តម្លៃផ្ទេរចំនួន ៣,៧ លានអឺរ៉ូដើម្បីចុះឈ្មោះលើសមាជិកក្រុមជម្រើសជាតិវេលស៍រូបនេះ ។

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី