
មុននេះបន្តិចបើយោងតាមវិបសាយផ្លូវការរបស់ក្លិបបាល់ទាត់បឹងកេត អ៊ែបស៊ី បានឲ្យដឹងថាក្លឹបយក្សរបស់កម្ពុជាមួយនេះនឹងធ្វើការប្រកួតមិត្តភាពលក្ខណៈអន្តរជាតិជាមួយនឹងក្លិបមកពីប្រទេសសិង្ហបុរីគឺក្លិប Hougang United ដែលជាសមាជិកលីគកំពូលរបស់សិង្ហបុរី ។
គ្រូបង្វឹករបស់ក្លឹបបឹងកេតលោកហៅ សុជាតិ បានថ្លែងថា៖ ” ប្រកួតនេះនឹងអាចផ្តល់ផលចំណេញសម្រាប់ពួកយើងគឺយើងអាចទទួលបាននូវបទពិសោធន៍ល្អៗពីពួកគាត់ ហើយក៏ជាចំណុចល្អសម្រាប់យើងធ្វើតេស្ដរកកីឡាករដើម្បីរៀបចំក្រុមឲ្យបានល្អសម្រាប់ត្រៀមប្រកួតលីគនៅពេលខាងមុខនេះ ” ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការប្រកួតរវាងក្លិបបាល់ទាត់បឹងកេត អ៊ែបស៊ី ជាមួយក្លឹប Hougang United នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុខនេះនៅកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោនវេលាម៉ោង ៥ រសៀលតរទៅដែលអ្នកទទស្សនាអាចចូលរួមដោយសេរី ៕
ដោយ៖តារា