អត់ចង់! លោក Zidane ទា.ត់ចោលឱកាសក្នុងការជួបជុំជាមួយ Cristiano Ronaldo សារជាថ្មី

51141
  • លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានច្រានចោលឱកាសការជួបជុំជាមួយ Cristiano Ronaldo នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
    លោក Zidane ធ្លាប់បានបង្វឹក Ronaldo និងឈ្នះពានរង្វាន់ជាច្រើនជាមួយគ្នាក្នុងអំឡុងពេលនៅ Real Madrid ជាមួយគ្នា។ ហើយបើយោងតាមអ្នកកាសែតលោក Santi Aouna បានឱ្យដឹងថា ក្លឹបបច្ចុប្បន្នរបស់ Ronaldo គឺ Al Nassr សង្ឃឹមថានឹងនាំយកអ្នកទាំងពីរមកជុំជាមួយគ្នាជាថ្មីម្តងទៀត។
    ក្រុមអ្នកមាននៃក្របខណ្ឌ Saudi Pro League ដែលជាលីគបាល់ទាត់កំពូលរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា បានស្នើសុំកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំដែលមានតម្លៃ ១៥០ លានអឺរ៉ូដល់អតីតគ្រូបង្វឹក Real Madrid ខាងលើ។ ប៉ុន្តែ Zidane បានច្រានចោលការផ្តល់ជូននេះ ក្នុងគោលបំណងរង់ចាំគម្រោងដែលស្ថិតក្នុងមហិច្ឆតាធំជាងនេះ។
    PSG កំពុងអស់សង្ឃឹមក្នុងការរក្សា Kylian Mbappe ឱ្យបន្តស្នាក់នៅក្លឹប ប៉ុន្តែនៅមានឱកាសបន្តិចបន្តួចដែរ ប្រសិនបើពួកគេផ្លាស់ប្តូរគ្រូបង្វឹកនៅរដូវក្តៅនេះ។ លោក Christophe Galtier នឹងដឹកនាំក្រុម PSG លើកពាន Ligue 1 នៅរដូវកាលនេះ ប៉ុន្តែក្លិបបារាំងមួយនេះ ហាក់មិនសប្បាយចិត្តជាមួយនឹងការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្ននេះទេ ដោយនៅតែមិនអាចប្រជែងពានអឺរ៉ុប Champions League នៅរដូវកាលនេះ ខណៈលោកក៏មិនសូវចុះសម្រុងជាមួយកីឡាករប៉ុន្មានទេ។
    មានរបាយការណ៍ជាច្រើនបាននិយាយថា PSG ត្រៀមធ្វើបដិវត្តន៍ក្លិប ដោយប្រើប្រាស់តែកីឡាករក្មេងៗ និងមិនចង់ខ្ជះខ្ជាយចំណាយលុយលើកីឡាករល្បីៗទៀតនោះដែរ។ ជាមួយគ្នានេះ តារាលំដាប់កំពូល Lionel Messi ក៏ត្រៀមនឹងចាកចេញនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់ Neymar ផងដែរ។
    លោក Zidane ប្រហែលជាមិនទៅដឹកនាំនៅលីគលំដាប់ទាបដូចនៅអារ៉ាប៊ីសាអូឌីតនោះទេ បើទោះបីជាគាត់ទទួលបានសំណើរក្នុងកញ្ចប់ទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ និងមានឱកាសជួបជុំជាមួយ Ronaldo វិញយ៉ាងណាក៏ដោយ។ លោក Zidane ចង់តែដឹកនាំនៅកម្រិតក្រុមជម្រើសជាតិ ជាពិសេសជម្រើសបារាំង ហើយបើដឹកនាំក្លិបក៏នៅតំបន់អឺរ៉ុបដែរ ព្រោះមានការប្រកួតប្រជែងខ្ពស់ និងប្រមូលផ្ដុំទៅដោយក្លិប គ្រូបង្វឹក កីឡាករល្បីៗនៅទីនោះ៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី