ចុមឌឺ! Bruno៖ អ្នកគាំទ្រ ManU សប្បាយចិត្តក្រៃលែង ពេលឃើញ Liverpool មិនលេងនៅ UCL

53953
  • ក្រោយពី Manchester United ទទួលបានកៅអីការប្រកួតពាន Champions League Bruno Fernandes បាននិយាយថាអ្នកគាំទ្រនឹងសប្បាយចិត្តពេលដែលឃើញ Liverpool គ្មានវត្តមាននៅក្នុងពាននេះ។
    បន្ទាប់ពីប្រកួតប្រជែងដ៏ស្វិតស្វាញពេញមួយរដូវកាលមក Manchester United ដណ្ដើមបានកៅអីការប្រកួត Champions League នៅរដូវកាលក្រោយហើយ បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុមកំពុងធ្លាក់ជើង Chelsea។ បន្ទាប់ពីបញ្ចប់ការប្រកួត ប្រធានក្រុម Bruno Fernandes បាននិយាយទៅកាន់ ‘Sky Sports’ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង។
    នៅពេលសួរពីភាពរំភើបរបស់ក្រុម កីឡាករព័រទុយហ្គាល់បាននិយាយថា៖ “អ្នកគាំទ្រពិតជាមិនគួរឲ្យជឿ។ យើងបានឈ្នះការប្រកួតជាច្រើននៅក្នុងផ្ទះ។ ពួកគេបានបង្កើតបរិយាកាសដ៏អស្ចារ្យសម្រាប់យើង។ ពួកគេដឹងថាពួកគេសំខាន់ប៉ុណ្ណាសម្រាប់យើង”។
    នៅពេលនិយាយអំពីការពិតដែល Liverpool បានបាត់បង់ឱកាសក្នុងការប្រកួត Champions League ខ្សែបម្រើឆ្នើម Bruno បាននិយាយថា៖ “ជាក់ស្តែង យើងដឹងថាអ្នកគាំទ្រពួកយើងនឹងសប្បាយចិត្តដែល Liverpool គ្មានវត្តមាននៅទីនោះ។ ប៉ុន្តែសម្រាប់យើងវាមិនមែនអំពីរឿងនោះទេ ពួកយើងកំពុងតែធ្វើបានល្អបំផុត ដែលយើងអាចធ្វើបានសម្រាប់ខ្លួនយើង ព្រោះយើងត្រូវមើលថែខ្លួនឯង”។
    ជាមួយគ្នានេះ តារាសញ្ជាតិព័រទុយហ្គាល់ខាងលើក៏បាននិយាយអំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលខិតជិតមកដល់សម្រាប់បីសាចក្រហម Man United ផងដែរ។ Bruno បានលើកឡើងថា៖ “យើងចង់ឈ្នះវា។ យើងដឹងថាវាមានសារៈសំខាន់ណាស់នៅទីនេះ។ យើងដឹងថាប្រសិនបើយើងឈ្នះ យើងនឹងបដិសេធ Man City ក្នុងការឈ្នះពានបី ប៉ុន្តែសម្រាប់ពួកយើងវាគឺអំពីការឈ្នះពានរង្វាន់មួយផ្សេងទៀត”៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី