មន្ត្រីជាន់ខ្ពស់ធ្វើការយូរឆ្នាំចំនួន ២ រូបរបស់ក្រុមហ៊ុន Facebook ប្រកាសលាឈប់ពីតំណែង

7740

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា ប្រធានជាន់ខ្ពស់ពីររូបរបស់ក្រុមហ៊ុន Facebook បានប្រកាសព្រមគ្នាពីការលាលែងពីតំណែង ក្រោយចំណាយពេលច្រើនឆ្នាំជួយជ្រោមជ្រែងបណ្តញសង្គមយក្សឲ្យជោគជ័យទល់សព្វថ្ងៃ ។

អ្នកស្រី Caryn Marooney

អ្នកស្រី Caryn Marooney បានប្រកាសកាលពីថ្ងៃពុធលាឈប់ពីតំណែងជាប្រធានផ្នែកទំនាក់ទំនង បន្ទាប់ពីចាយពេល ៨ ឆ្នាំនៅ Facebook និងបច្ចុប្បន្នកំពុងសិក្សាជាមួយនាយកប្រតិបត្តិលោក Mark Zuckerberg ដើម្បីរកអ្នកថ្មីមកជំនួស ។

អ្នកស្រី Debbie Forst

ជាមួយគ្នានេះដែរ អនុប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនងសកលនិងកិច្ចការសាធារណៈអ្នកស្រី Debbie Forst ក៏បញ្ជាក់ពីការលាឈប់ជាមួយបំណងត្រៀមចាកចេញនាខែមិនាខាងមុខ ក្រោយចំណាយពេលជិត ១១ ឆ្នាំជាមួយក្រុមការងារ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី