លែងទុកហើយ! Juventus កំពុងតាមចែចូវ Anthony Martial ដែលកំពុងរកាំរកូសជាមួយ Man Utd

35601
  • យោងតាម Calciomercato បានឱ្យដឹងថា Juventus ត្រូវបានគេផ្តល់ឱកាសឱ្យចុះហត្ថលេខាលើកីឡាករ Anthony Martial នៅរដូវក្តៅនេះ។
    ប្រភពបាននិយាយថា ទំនាក់ទំនងកំពុងបន្តរវាងអ្នកតំណាងរបស់ខ្សែប្រយុទ្ធ Martial និងសេះបង្កង់ Juventus ជុំវិញការផ្ទេរដែលអាចធ្វើទៅបាន។ ទោះបីជាមានការចាប់អារម្មណ៍ជាច្រើនក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានជួបបញ្ហារបួសច្រើននៅរដូវកាល២០២២-២៣។
    Anthony Martial បានស៊ុតបាល់បញ្ចូលទីត្រឹមតែ ៩ គ្រាប់ប៉ុណ្ណោះ គិតគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែស្ថិតិនិងទម្រង់លេងបែបនេះ ធ្វើឱ្យគាត់មិនបានលេងជាប់លាប់សម្រាប់ក្រុមបិសាចក្រហមឡើយ។ ដោយឃើញសមត្ថភាពនៅមានកម្រិត និងរបួសជាញឹកញាប់ពេក Man Utd ត្រូវបានគេនិយាយថានឹងលក់តារាបារាំងរូបនេះចេញនៅក្នុងទីផ្សារនេះ។
    កីឡាករបារាំង Martial វ័យ ២៧ ឆ្នាំខាងលើ នឹងត្រូវផុតកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅរដូវក្តៅឆ្នាំ២០២៤ ហើយមិនមានសញ្ញាណាមួយដែលបង្ហាញថា ខ្សែប្រយុទ្ធកណ្ដាលដែលជាម្ចាស់អាវលេខ៩ រូបនេះនឹងទទួលបានកុងត្រាថ្មីនៅទឹកដី Old Trafford នោះទេ។
    ស្របពេលជាមួយគ្នានេះ ក្រុមបិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីពីររូប នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដើម្បីរកកីឡាករមកជំនួសកៅអី Anthony Martial និងមានសមត្ថភាពធ្វើព្យុះភ្លៀងនារដូវកាលក្រោយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី