អង់គ្លេសអាចមានក្រុមរហូតដល់ ៨ លេងនៅពានអឺរ៉ុបរដូវកាលក្រោយ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

37118
  • ក្លិបអង់គ្លេសអាចនឹងបង្កើតប្រវត្តិសាស្ត្រដែលមានក្លិបច្រើនបំផុត ចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់អឺរ៉ុប ពោលគឺអាចមានរហូតដល់ ៨ ក្លិបឯណោះ។
    ក្រុមអង់គ្លេសរហូតដល់ទៅប្រាំបីអាចនឹងលេងក្នុងការប្រកួតពានអ៊ឺរ៉ុបក្នុងរដូវកាល ២០២៣/២០២៤។ ជាធម្មតាក្លិបនៃប្រទេសអង់គ្លេស ពោលគឺក្រុមកំពូលទាំង៦ ក្នុងតារាងលីគបន្ទាប់ពីចប់រដូវកាល គឺជាក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពាននៅអឺរ៉ុប។
    ដោយក្រុមជើងឯក ជើងឯករង ក្រុមលេខបី និងទីបួន នឹងទទួលបានកៅអីវគ្គចែកពូលក្នុងពានលំដាប់ទី១ Champions League ។ ចំណែកឯចំណាត់ថ្នាក់ទី ៥ និងទី ៦ ទទួលបានកៅអីនៅក្នុងក្របខ័ណ្ឌលំដាប់ទី២ Europa League ខណៈដែលក្រុមទី៧ ធានាបាននូវការប្រកួតវគ្គជម្រុះពានលំដាប់ទី៣ អឺរ៉ុបដែលទើបនឹងបង្កើតថ្មី Conference League នៅរដូវកាលថ្មី។
    ចុះក្រុមអង់គ្លេសទីប្រាំបី ដែលយើងកំពុងនិយាយនៅក្នុងអត្ថបទនេះវិញ តើអាចនឹងកើតឡើងដោយរបៀបណា? វាមានន័យថា ប្រសិនបើក្រុមឈ្នះជើងឯក Conference League នោះពួកគេនឹងទទួលបានកៅអីដោយស្វ័យប្រវត្តិក្នុងពាន Europa League នៅរដូវកាលក្រោយ ខណៈក្លិប West Ham នឹងត្រូវជួបក្រុម Fiorentina នៅវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី៣ នេះ។ គួរឱ្យដឹងថា West Ham មិនបានបញ្ចប់រដូវកាលនៅក្រុមកំពូលទាំង៧ នោះទេ។
    ដូច្នេះប្រសិនបើក្រុមញញួរធំ West Ham អាចលើកពាននេះបាន នោះវាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលនឹងមានក្រុមអង់គ្លេសរហូតដល់ទៅ ៨ក្លិបលេងក្នុងការប្រកួតពានអឺរ៉ុបក្នុងរដូវកាលតែមួយ។ ខណៈខាងក្រោមនេះជាក្លិបទាំង៨ ដែលអាចលេងនៅពានអឺរ៉ុបទាំង ៣ កម្រិតនារដូវកាលថ្មីខាងមុខនេះ៖
    • Champions League៖ Manchester City, Arsenal, Manchester United និង Newcastle
    • Europa League៖ Liverpool, Brighton និង West Ham
    • Conference League៖ Aston Villa ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី