មកដល់ភ្លាម Pochettino ប្រាប់ Joao Felix ឱ្យចាកចេញពី Chelsea ទៅ ព្រោះលោកមិនត្រូវការទេ

37895
  • ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានប្រកាសថា អ្នកចាត់ការថ្មីរបស់ Chelsea លោក Mauricio Pochettino មិនចង់រក្សាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ដែលស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងនៅក្រុមអង់គ្លេសរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
    Joao Felix ដែលកំពុងខ្ចីជើងពីក្លិប Atletico Madrid ជាមួយក្លិប Chelsea រហូតដល់ចប់រដូវកាលនេះ បានសារភាពប៉ុន្មានថ្ងៃមុនថាគាត់ចង់បន្តនៅទីក្រុងឡុងដ៍។ កីឡាករវ័យ ២៣ឆ្នាំរូបនេះបាននិយាយ៖ “ខ្ញុំមិនទាន់ដឹងថាអនាគតរបស់ខ្ញុំនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំពិតជារីករាយនឹងរយៈពេល ៤ ឬ ៥ ខែនេះ។ Chelsea ជាក្លឹបដ៏ធំមួយ ហើយគ្រប់គ្នាមានចិត្តល្អចំពោះខ្ញុំ។ មិត្តរួមក្រុមរបស់ខ្ញុំពិតជាអស្ចារ្យណាស់ ហើយខ្ញុំពិតជាចង់ស្នាក់នៅទីនេះ”។
    ការមកដល់របស់លោក Mauricio Pochettino ដើម្បីដឹកនាំក្រុមតោខៀវ Chelsea បានផ្លាស់ប្តូរស្ថានភាពសម្រាប់ខ្សែប្រយុទ្ធព័រទុយហ្គាល់ ដែលបានស៊ុតបញ្ចូលទីនត្រឹមតែ ៤គ្រាប់សម្រាប់ក្រុមយក្សនៃទីក្រុងឡុងដ៍ ក្រោយចំណាយពេលកន្លះរដូវកាលនៅការប្រកួតក្របខណ្ឌ Premier League។
    បើយោងតាមការដកស្រង់ដោយអ្នកការសែតល្បីឈ្មោះលោក Fabrizio Romano ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានប្រកាសថាអ្នកចាត់ការថ្មីរបស់ Chelsea លោក Mauricio Pochettino មិនចង់រក្សា Joao Felix ទុកជាមួយក្រុមរបស់ពួកគេទៀតឡើយ។
    ប្រធានក្លិប AT លោក Cerezo បានបង្ហើបឱ្យដឹងថា៖ “យើងត្រូវបានគេជូនដំណឹងថាលោក Pochettino មិនរាប់បញ្ចូល Joao Felix សម្រាប់ Chelsea ទេ។ Felix នឹងត្រលប់មកទីនេះវិញ យើងនឹងឃើញ… យើងមិនមានគម្រោងអ្វីទាំងអស់”។
    ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំខាងលើ មិនមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការលោក Diego Simeone ដែលនឹងត្រូវត្រលប់ទៅក្លឹបយក្សអេស្ប៉ាញវិញនៅរដូវក្តៅនេះ។ ក្លឹប Real Madrid កំពុងដាក់សំណើរច្រើនជាង ១០០ លានអឺរ៉ូ ដើម្បីធ្វើការចុះហត្ថលេខាលើតារាវ័យក្មេងព័រទុយហ្គាល់រូបនេះ ខណៈដែលគាត់ស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧ ជាមួយក្លិប At.Madrid៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី