Arsenal ត្រៀមនាំយកតារាល្បីៗ ១០រូបដើម្បីប្រជែងយកពាន UCL ក្រោយខកខានលេង ៦ឆ្នាំ

36119
  • ថ្វីបើរីករាយនឹងយុទ្ធនាការដ៏ខ្លាំងក្លាមួយក៏ដោយ ក៏ក្រុមកាំភ្លើងធំគ្រោងនឹងចំណាយប្រាក់យ៉ាងច្រើនម្តងទៀត ខណៈដែលពួកគេរៀបចំផែនការពង្រឹងក្រុម បន្ទាប់ពីមានកៅអីការប្រកួតក្របខ័ណ្ឌ Champions League ក្រោយខកខានជាច្រើនឆ្នាំ។
    Arsenal ត្រូវបានកំណត់គោលដៅទៅលើទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ បើទោះបីជាក្រុមប្រមូលផ្ដុំទៅដោយកីឡាករក្មេងៗភាគច្រើនក៏ដោយ ប៉ុន្តែ Arsenal ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងក្របខ័ណ្ឌ Premier League ហើយគ្រូបង្វឹកលោក Mikel Arteta បានប្តេជ្ញាចិត្តដើម្បីកែលម្អក្រុមរបស់គាត់បន្ថែមទៀត ខណៈដែលក្លឹបត្រៀមខ្លួនដើម្បីវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ ។
    ជាមួយគ្នានេះ ក៏មានឈ្មោះកីឡាករល្បីៗមួយចំនួនត្រូវបានគេរំពឹងថា អាចនឹងមកចូលរួមជាមួយក្រុមយក្សដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ នេះបើយោងតាម Goal។ តើកីឡាករទាំងនោះជានរណាខ្លះ? តោះទៅតាមដានជាមួយ MerlPlus ទាំងអស់គ្នា៖
    ១-កីឡាករ Declan Rice របស់ក្លិប West Ham
    ២-កីឡាករ Moises Caicedo របស់ក្លិប Brighton
    ៣-កីឡាករ Ilkay Gundogan របស់ក្លិប Man City
    ៤-កីឡាករ Mason Mount របស់ក្លិប Chelsea
    ៥-កីឡាករ Sacha Boey របស់ក្លិប Galatasaray
    ៦-កីឡាករ Ivan Fresneda របស់ក្លិប Real Valladolid
    ៧-កីឡាករ Moussa Diaby របស់ក្លិប Bayer Leverkusen
    ៨-កីឡាករ Raphinha របស់ក្លិប Barcelona
    ៩-កីឡាករ Marc Guehi របស់ក្លិប Crystal Palace
    ១០-កីឡាករ Joao Cancelo របស់ក្លិប Man City ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី