បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះរាម ព្រះមហាក្សត្រថៃត្រូវបានដកឈ្មោះចេញពីការបោះឆ្នោត

46852
  • គណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅប្រទេសថៃ កាលពីម្សិលមិញ បានប្រជុំសម្រេចដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះនាងម្ចាស់ Ubolratana ជាព្រះរាម ព្រះមហាក្សត្រចេញពីការបោះឆ្នោតជាតិ នាថ្ងៃទី ២៤ មីនា ខាងមុខនេះ ។

    គណៈកម្មការបានចេញផ្សាយបញ្ជីផ្លូវការនៃបេក្ខភាពឈរឈ្មោះនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ដោយមិនមានឈ្មោះ ព្រះនាងម្ចាស់រូបនេះទេ ដោយគេបញ្ជាក់ហេតុផលថា រាល់សមាជិករាជ្យវង្ស សានុវង្ស ត្រូវឈរលើជំហរអព្យាក្រឹត្យ ។

    ព្រះនាងម្ចាស់បានទទួលយកការតែងតាំងរបស់គណបក្ស Thai Raksa Chart ក្នុងការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ប៉ុន្តែក្រោយមក ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យជំទាស់ ទើបគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានសម្រេចប្រជុំច្រានចោល ។ ជាការច្រានចោល ទោះបីជាព្រះនាងម្ចាស់ធ្លាប់បានបោះបង់ចោលឱកាសឡើងសោយរាជ្យ ដោយសារតែបានរៀបការជាមួយបុរសជនជាតិអាមេរិកាំងក៏ដោយ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី