ក្រោយលុយគរដូចភ្នំ! ទីបំផុត Benzema ប្រាប់ Real ថាខ្លួនទៅកើបលុយនៅអារ៉ាប៊ីសាអូឌីតហើយ

135649
  • Karim Benzema ត្រូវបានគេរាយការណ៍ថាបានប្រាប់ទៅកាន់ Real Madrid ថាគាត់ចង់ទទួលយកការផ្តល់ជូនកិច្ចសន្យាដ៏ធំមួយពីក្រុម Al-Ittihad របស់អារ៉ាប៊ីសាអូឌីត។
    ខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តធ្វើការផ្ទេរដោយឥតគិតថ្លៃទៅកាន់ក្របខណ្ឌ Saudi Pro League នេះបើយោងតាម Foot Mercato។ ហើយបានជូនដំណឹងដល់ក្លិប Real Madrid ថាគាត់នឹងមិនចុះកិច្ចសន្យាថ្មី បន្ទាប់ពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅក្នុងខែមិថុនានេះ។
    Benzema បានទទួលការផ្តល់ជូនកិច្ចសន្យាដ៏ធំរយៈពេល ២ ឆ្នាំដែលនឹងធ្វើឱ្យគាត់រកបាន ៤០០ លានអឺរ៉ូ (៣៤៦ លានផោន / ៤៣៩ លានដុល្លារ) ។ ខ្សែប្រយុទ្ធរូបនេះក៏នឹងទទួលបានប្រាក់ឈ្នួលជាទូតសុឆន្ទៈនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣០ ផងដែរ។
    ជាមួយនឹងការផ្ដល់ជូនដល់ Cristiano Ronaldo ជោគជ័យរួចទៅហើយ ដែលបានចូលរួមនៅក្នុងក្របខ័ណ្ឌលីគកំពូលរបស់អារ៉ាប៊ីសាអូឌីតជាមួយក្លិប Al-Nassr នោះ Benzema អាចធ្វើតាមអតីតមិត្តរួមក្រុម Real Madrid របស់គាត់ ប៉ុន្តែគាត់ប្រហែលជាមិនមែនជាតារាឆ្នើមចុងក្រោយ ដែលធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះទេ។
    Lionel Messi ក៏ត្រូវបានអារ៉ាប៊ីសាអូឌីតចង់បានផងដែរ ដោយក្លិប Al-Hilal ត្រូវបានគេរាយការណ៍ថាមានឆន្ទៈក្នុងការផ្តល់ជូនគាត់នូវកិច្ចព្រមព្រៀងដ៏ធំមួយបំផុតពុំធ្លាប់មាន ដើម្បីបញ្ចប់ក្ដីសង្ឃឹមពរបស់ក្លិប Barcelona និង Inter Miami ដែលចាប់អារម្មណ៍ចង់បានម្ចាស់ពាន Ballon d’or ៧សម័យកាលខាងលើ។
    ជាមួយគ្នានេះ Real Madrid អាចនឹងព្យាយាមបញ្ចុះបញ្ចូលអតីតកីឡាករអន្តរជាតិបារាំងវ័យ ៣៥ឆ្នាំរូបនេះឱ្យស្នាក់នៅយ៉ាងហោចណាស់មួយឆ្នាំទៀត ជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប Champions League ១៤សម័យកាល ប៉ុន្តែវាហាក់ដូចជា Karim Benzema កំពុងជំនះធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយប្រាក់ដ៏មហាល។ តាមពិតទៅ Benzema ធ្លាប់បានបដិសេធជាច្រើនដងណាស់មកហើយពីសំណាក់ក្លិបអារ៉ាប៊ីសាអូឌីត ព្រោះពេលនោះប្រហែលជាទឹកលុយមិនទាន់ដល់កម្រិតហើយមើលទៅ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី