ទស្សនាវដ្ដី Forbes បញ្ចេញបញ្ជីឈ្មោះក្លឹបបាល់ទាត់ ដែលមានតម្លៃថ្លៃបំផុតនៅលើភពផែនដី

30199
  • ទស្សនាវដ្ដី Forbes បានចេញផ្សាយបញ្ជីឈ្មោះក្លឹបបាល់ទាត់ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកប្រចាំឆ្នាំ។
    Real Madrid ស្ថិតនៅចំណាត់ថ្នាក់លេខមួយជាមួយនឹងតម្លៃ ៦ ពាន់លានដុល្លារ។ Barcelona ស្ថិតនៅលេខបីក្នុងបញ្ជីដែលមានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ខណៈគ្មានក្រុម La Liga ណាផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នោះទេ ដោយភាគច្រើនក្លិបមកពីប្រទេសអង់គ្លេស។
    ទស្សនាវដ្ដី Forbes បានគណនាការវាយតម្លៃរបស់ក្លិប ដោយផ្អែកទៅលើប្រាក់ចំណូលរបស់ក្លិបនីមួយៗ។ ការវាយតម្លៃនេះក៏ពិនិត្យមើលទៅលើម៉ាកយីហោ ដៃគូឧបត្ថម្ភ ប្រាក់ចំណូលប្រតិបត្តិការ ការផ្ទេរកីឡាករ និងបំណុលក្លិបជាដើម។ ខណៈខាងក្រោមនេះគឺជាក្លឹបបាល់ទាត់កំពូលទាំង១០ ដែលមានតម្លៃបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៣៖
    ១. ក្លិបបាល់ទាត់ Real Madrid — មានតម្លៃចំនួន ៦.០៧ ពាន់លានដុល្លារ
    ២. ក្លិបបាល់ទាត់ Manchester United — មានតម្លៃចំនួន ៦ ពាន់លានដុល្លារ
    ៣. ក្លិបបាល់ទាត់ Barcelona — មានតម្លៃចំនួន ៥.៥១ ពាន់លានដុល្លារ
    ៤. ក្លិបបាល់ទាត់ Liverpool — មានតម្លៃចំនួន ៥.២៩ ពាន់លានដុល្លារ
    ៥. ក្លិបបាល់ទាត់ Manchester City — មានតម្លៃចំនួន ៤.៩៩ពាន់លានដុល្លារ
    ៦. ក្លិបបាល់ទាត់ Bayern Munich — មានតម្លៃចំនួន ៤.៨៦ពាន់លានដុល្លារ
    ៧. ក្លិបបាល់ទាត់ PSG — មានតម្លៃចំនួន ៤.២១ ពាន់លានដុល្លារ
    ៨. ក្លិបបាល់ទាត់ Chelsea — មានតម្លៃចំនួន ៣.១ ពាន់លានដុល្លារ
    ៩. ក្លិបបាល់ទាត់ Tottenham Hotspur — មានតម្លៃចំនួន ២.៨ពាន់លានដុល្លារ
    ១០. ក្លិបបាល់ទាត់ Arsenal — មានតម្លៃចំនួន ២.២៦ពាន់លានដុល្លារ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី