អីយ៉ា! Mason Mount យល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man Utd ហើយ អាចនឹងប្រកាសឆាប់ៗ

34047
  • Mason Mount ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester United ហើយនឹងត្រៀមខ្លួនផ្លាស់ទៅ Old Trafford នៅរដូវក្តៅនេះ។
    Mount ទំនងជានឹងចាកចេញពី Chelsea នៅរដូវក្ដៅនេះ បន្ទាប់ពីការតែងតាំងលោក Mauricio Pochettino ជាគ្រូបង្វឹក។ តារាអង់គ្លេសរូបនេះបានយល់ព្រមផ្ទេរទៅ Old Trafford រួចហើយ ដែលមានន័យថា Man Utd ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងមួយហើយ នេះបើយោងតាមសារព័ត៌មាន Daily Telegraph ។
    ខណៈដែលក្លឹបទាំងពីរមិនទាន់បានយល់ព្រមលើតម្លៃខ្លួនផ្ទេរនៅឡើយទេ ស្របពេលអ្នកចាត់ការលោក Erik ten Hag ត្រូវបានគេនិយាយថា កំពុងជំរុញឱ្យបញ្ចប់កិច្ចព្រមព្រៀងលើតារាវ័យអង់គ្លេស Mason Mount ហើយចង់ឱ្យវាបញ្ចប់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ Mount បានមើលឃើញថា រដូវកាលរបស់ខ្លួនត្រូវបានចុះថយដោយសាររបួស ប៉ុន្តែបានព្យាយាមស្វែងរកទម្រង់លេងល្អរបស់ខ្លួនឡើងវិញ ទោះបីជាគាត់មានកាយសម្បទាមិនសូវល្អក៏ដោយ។
    Mount ស៊ុតបញ្ចូលទីបានត្រឹមតែបីគ្រាប់នៅក្របខណ្ឌ Premier League និង ២ Assists។ ជាការពិតណាស់ Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅ Premier League ក្នុងចំណាត់ថ្នាក់ទី១២ ដោយគ្មានកៅអីការប្រកួតពានរង្វាន់អឺរ៉ុបទាំង ៣ កម្រិត ហើយខ្សែបម្រើរូបនេះឥឡូវនេះទំនងជានឹងចាកចេញពីក្រុមតោខៀវ ក្រោយចាយពេលបាន ៦ឆ្នាំ។
    ការតែងតាំងលោក Pochettino ទំនងជានឹងនាំឱ្យមានកិច្ចព្រមព្រៀងជាច្រើនត្រូវឈានដល់ផ្លូវបំបែកនៅរដូវក្តៅនេះ ដោយកីឡាករដូចជា Mateo Kovacic បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លិប Manchester City ។ ក្រុមតោខៀវបានចាប់ផ្តើមរុះរើក្រុមក្នុងលក្ខខណៈទ្រង់ទ្រាយធំ ក្រោមការកាន់កាប់ដោយម្ចាស់ក្លិបថ្មីលោក Todd Boehly ហើយអតីតគ្រូបង្វឹក PSG នឹងដឹកនាំក្រុមចាប់ពី Pre-Season រដូវកាល២០២៣/២៤ តទៅ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី