ក្រោយប្រកាសចាកចេញ Hazard ក្លាយជាការផ្ទេរដ៏អ.ន់បំផុត នៅក្នុងប្រវត្តិសាស្ត្រក្លិប R.Madrid

61871
  • ក្រោយពីប្រកាសចាកចេញពីក្លិប Real Madrid បន្ទាប់ពីចាយពេល ៤រដូវកាល Eden Hazard បានក្លាយជាកីឡាករផ្ទេរអាក្រក់បំផុតសម្រាប់ក្លិបយក្សអេស្ប៉ាញមួយនេះ។
    Real Madrid មិនដែលខ្លាចក្នុងការចាយលុយនោះទេ ជាក់ស្ដែងដូចជា Cristiano Ronaldo និង Karim Benzema ដែលពួកគេបានចុះហត្ថលេខាបានក្លាយជាកីឡាករដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ មានកីឡាករជាច្រើនផ្សេងទៀតដែលក្លិប Real Madrid បានចំណាយប្រាក់យ៉ាងច្រើន ប៉ុន្តែបែរជាមិនជោគជ័យទៅវិញ។
    កីឡាករល្បីៗក្នុងចំណោមកីឡាករទាំងនោះក៏រួមមាន Eden Hazard ដែលទើបនឹងប្រកាសថានឹងចាកចេញពីទឹកដី Santiago Bernabeu នៅរដូវក្តៅនេះ ដោយបានយល់ព្រមលុបចោលកិច្ចសន្យាឆ្នាំចុងក្រោយរបស់គាត់ នៅក្នុងរដ្ឋធានីអេស្ប៉ាញតែម្ដង។
    កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ តែងតែជួបបញ្ហារបួសជាញឹកញាប់ ចាប់តាំងផ្ទេរពីក្លិប Chelsea ក្នុងតម្លៃខ្ពស់កប់ពពក ហើយបានចាកចេញពី Real Madrid វិញ ក្នុងកំណត់ត្រាអាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រក្លឹប។ ចង់ដឹងថា តើកីឡាករណាខ្លះទៀតដែលជាការចុះហត្ថលេខាដ៏អាក្រក់បំផុតរបស់ Real Madrid តោះទៅតាមដានជាមួយ MerlPlus ទាំងអស់គ្នា៖
    ១០-កីឡាករ Reinier Jesus នាំយកពីក្លិប Flamengo ក្នុងតម្លៃ ៣០លានអឺរ៉ូ ឆ្នាំ២០២០
    ៩- កីឡាករ Robert Prosinečki នាំយកពីក្លិប Red Star ក្នុងតម្លៃ ១៥លានអឺរ៉ូ ឆ្នាំ១៩៩១
    ៨-កីឡាករ Wálter Samue នាំយកពីក្លិប AS Roma ក្នុងតម្លៃ ២៥លានអឺរ៉ូ ឆ្នាំ២០០៤
    ៧-កីឡាករ Nicolas Anelka នាំយកពីក្លិប Arsenal ក្នុងតម្លៃ ៣៤.៥លានអឺរ៉ូ ឆ្នាំ១៩៩៩
    ៦-កីឡាករ James Rodríguez នាំយកពីក្លិប AS Monaco ក្នុងតម្លៃ ៨០លានអឺរ៉ូ ឆ្នាំ២០១៤
    ៥-កីឡាករ Elvir Baljić នាំយកពីក្លិប Fenerbahce ក្នុងតម្លៃ ២៦លានអឺរ៉ូ ឆ្នាំ១៩៩៩
    ៤-កីឡាករ Kaka នាំយកពីក្លិប AC Milan ក្នុងតម្លៃ ៦៥លានអឺរ៉ូ ឆ្នាំ២០០៩
    ៣-កីឡាករ Jonathan Woodgate នាំយកពីក្លិប Newcastle ក្នុងតម្លៃ ១៨.៣លានអឺរ៉ូ ឆ្នាំ២០០៤
    ២-កីឡាករ Luka Jović នាំយកពីក្លិប Eintracht Frankfurt ក្នុងតម្លៃ ៦៦លានអឺរ៉ូ ឆ្នាំ២០១៩
    ១-កីឡាករ Eden Hazard នាំយកពីក្លិប Chelsea ក្នុងតម្លៃ ១២០លានអឺរ៉ូ ឆ្នាំ២០១៩ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី