
ក្លឹបធំៗនៅទូទាំងទ្វីបអឺរ៉ុបសុទ្ធសឹងតែមានប្រាក់ច្រើនដើម្បីចំណាយក្នុងរដូវក្តៅនេះ ស្របពេលកីឡាករល្បីៗជាច្រើនត្រូវបានផ្សាភ្ជាប់ការផ្លាស់ប្ដូរក្នុងទីផ្សារដោះដូរនេះ។
ក្លិបយក្សៗជាច្រើននៅអឺរ៉ុបកំពុងទន្ទឹងរង់ចាំទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយមានកីឡាករជាច្រើនត្រៀមផ្លាស់ប្ដូរក្លិបលេង។ តារាល្បីៗជាច្រើននឹងផុតកុងត្រានៅរដូវក្តៅនេះ ក្នុងចំណោមនោះក៏មាន Leo Messi ចំណែកឯកីឡាករផ្សេងទៀតកំពុងត្រូវក្លិបពួកគេព្យាយាមបញ្ចុះបញ្ចូលឱ្យបន្តស្នាក់នៅ ខណៈជាក់ស្ដែងដូចជា Karim Benzema និង Sergio Ramos ក៏បានប្រកាសចាកចេញពីក្លិបពួកគេរៀងៗខ្លួនផងដែរ។
ជាមួយគ្នានេះ ពួកយើងនឹងនាំប្រិយមិត្តទៅស្គាល់កីឡាករកំពូលៗទាំង១០ ដែលនឹងក្លាយជាការផ្លាស់ប្ដូរដ៏កក្រើកបំផុត នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ នេះបើយោងតាមការសែត ‘The Athletic’ ។
១-Lionel Messi បានប្រកាសចាកចេញពី PSG ហើយ ខណៈការវិលត្រឡប់ទៅក្លិបចាស់ Barcelona វិញ និងការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត គឺជាជម្រើសឈានមុខគេ។
២-Christian Pulisic កីឡាករអាមេរិករូបនេះ ក៏ហាក់ចង់ចាកចេញពី Chelsea ផងដែរ ខណៈ Man Utd ចាប់អារម្មណ៍ចង់បាន។
៣-Jude Bellingham តារាវ័យក្មេងអង់គ្លេសរូបនេះ ត្រូវបានគេអះអាងថា បានយល់ព្រមផ្ទាល់ខ្លួនរួចរាល់ហើយជាមួយក្លិប Real Madrid។
៤-Alexis Mac Allister ចំណែកឯ Allister វិញបានផ្លាស់ប្ដូរជោគជ័យទៅហើយ ដោយបានចូលរួមជាមួយក្លិបហង្សក្រហម Liverpool ពីក្លិប Brighton។
៥-James Maddison ក្រោយក្លិប Leicester City ធ្លាក់ទៅលេងនៅលីគលំដាប់ទី២ អង់គ្លេស Maddison ត្រូវបានផ្សាភ្ជាប់ជាមួយក្លិបជាច្រើនដូចជា Spurs, Man United, Arsenal និង Newcastle United។
៦-Kai Havertz តារាជើងស៊ុត Chelsea រូបនេះ ត្រូវបានគេលើកមកនិយាយជាញឹកញាប់ ក្នុងការទៅជំនួស Benzema ក្រោយចាកចេញពី Real Madrid។
៧-Declan Rice ខ្សែការពារអង់គ្លេសរូបនេះ ត្រូវបានក្លិប West Ham កំណត់តម្លៃផ្ទេររហូតដល់ ១០០លានអឺរ៉ូឯណោះ ខណៈ Arsenal ចង់បាន Rice ខ្លាំងជាងគេ។
៨-Granit Xhaka កីឡាករជើងចាស់ Arsenal រូបនេះគេដឹងថាបានត្រៀមចាកចេញពីទឹកដីអង់គ្លេស។ Xhaka ត្រូវគេអះអាងថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Bayer Leverkusen រួចរាល់ហើយ។
៩-Harry Kane ចាយពេលស្ទើរពេញមួយអាជីពនៅ Spurs កីឡាករអង់គ្លេសរូបនេះមិនអាចឈ្នះពានសូម្បីតែមួយនៅក្នុងអាជីព ហើយតែងតែផ្សាភ្ជាប់នឹងការចាកចេញជានិច្ច ប៉ុន្តែមិនដែលបានសម្រេចម្ដងណាឡើយ។ ហើយពេលនេះស្របពេល Spurs គ្មានកៅអីលេងនៅពានអឺរ៉ុប Kane ត្រូវបានចាត់ទុកថា ជាជម្រើសល្អបំផុតសម្រាប់ទៅជំនួស Benzema នៅ Real Madrid។
១០-Mason Mount មានក្លឹបជាច្រើនចាប់អារម្មណ៍ដូចជា Arsenal, Juventus និង Liverpool ដែលចង់អន្ទងចង់បាន Mount ពី Chelsea។ Mount មិនសូវសប្បាយចិត្តប៉ុន្មានទេនៅតោខៀវ ខណៈ Man Utd ក៏ចង់បានផងដែរ។ ដោយ៖ តារា