Messi ទម្លាយរឿងដែលមិនអាចវិលទៅ Barca វិញថា មនុស្សមួយចំនួនក្នុងក្លឹបមិនចង់ឱ្យខ្ញុំទៅវិញទេ

27017
  • ក្រោយមានចរចាមអារ៉ាមជាហូរហែជាច្រើនខែរួចមក ទីបំផុតស្ដេចបាល់ទាត់ Lionel Messi បានផ្លាស់ទៅលេងនៅក្លិបអាមេរិក Inter Miami ជាផ្លូវការហើយ។
    នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Lionel Messi បានធ្វើការបញ្ចេញមតិមួយចំនួនអំពីមូលហេតុ ដែលការវិលត្រឡប់ទៅកាន់ក្លិបចាស់ Barcelona របស់គាត់វិញមិនអាចកើតឡើង ដោយម្ចាស់ពាន Ballon d’or ៧សម័យកាលរូបនេះ និយាយថាមនុស្សមួយចំនួននៅក្នុងក្លិបមិនចង់ឱ្យលោកត្រឡប់ទៅវិញនោះទេ។
    Messi បានរៀបរាប់ថា៖ “ខ្ញុំមិនប្រាកដថា Barcelona ធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យវាកើតឡើងដោយស្មោះត្រង់ឬអត់ទេ។ ខ្ញុំគ្រាន់តែដឹងនូវអ្វីដែល Xavi បានប្រាប់ខ្ញុំ…។ ខ្ញុំប្រាកដថាមានមនុស្សមួយចំនួននៅក្លឹបដែលមិនចង់ឲ្យខ្ញុំត្រឡប់ទៅ Barcelona វិញ ដោយគិតថាអវិជ្ជមានសម្រាប់ក្លឹប”។
    នេះគឺជារឿងគួរឱ្យចាប់អារម្មណ៍ ជាពិសេសដោយពិចារណាលើរបាយការណ៍មួយចំនួន នៅក្នុងប៉ុន្មានខែថ្មីៗនេះបានបង្ហាញថាលោក Mateu Alemany ដែលជានាយកផ្នែកកីឡាក្លិប Barcelona ពិតជាប្រឆាំងនឹងការវិលត្រឡប់របស់ Messi ទៅកាន់ក្លឹបជើងឯកអេស្ប៉ាញវិញមែន។
    ក្លិប Barcelona មិនបានបង្ហាញពីបំណងប្រាថ្នាច្បាស់លាស់ណាមួយ ក្នុងការនាំយកអតីតប្រធានក្រុមរបស់ខ្លួនត្រឡប់មកវិញនោះទេ ដែលបង្ខំ Messi ឱ្យទទួលយកការផ្តល់ជូនពីសំណាក់ក្លិបសហរដ្ឋអាមេរិក Inter Miami របស់វីរបុរស Man Utd និងអង់គ្លេសលោក David Beckham ដោយបានធ្វើឱ្យពិភពលោកភ្ញាក់ជាខ្លាំង ខណៈ Messi ក៏បានផ្សាភ្ជាប់ជាមួយនឹងក្លិបអារ៉ាប៊ីសាអូឌីតក្នុងសំណើរខ្ពស់កប់ពពកផងដែរ ប៉ុន្តែត្រូវខ្សែប្រយុទ្ធឆ្នើមរូបនេះទាត់ចោល៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី