Messi លេង​ឱ្យ​ក្លិប​អ.ន់​បំផុត​របស់​អាមេរិក ខណៈ CR7 លេងឱ្យក្លិប​ល្អ​បំផុត​របស់​អារ៉ាប៊ីសាអូឌីត

43075
  • ក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal ផ្តល់សំណើរបំបែកកំណត់ត្រាចំនួន ១.៥ ពាន់លានអឺរ៉ូដល់ Lionel Messi ក្នុងពេលវេលាចុងក្រោយ ប៉ុន្តែនៅតែមិនអាចបញ្ឈប់ការផ្លាស់ប្តូរទៅកាន់ក្លិបអាមេរិក Inter Miami បានដដែល។
    Messi បានបញ្ចប់ការផ្ទេរដោយឥតគិតថ្លៃទៅកាន់ Inter Miami របស់វីរបុរសអង់គ្លេសលោក David Beckham។ Messi នឹងក្លាយជាកីឡាកររបស់ក្លឹប Inter Miami ជាផ្លូវការ នៅពេលដែលកុងត្រារបស់គាត់នៅ PSG ផុតកំណត់នៅចុងខែមិថុនានេះ។ វីរបុរសអាហ្សង់ទីនបានច្រានចោលការវិលត្រឡប់ទៅកាន់ក្លឹប Barcelona និងការផ្ទេរក្នុងតម្លៃដ៏មហិមាទៅកាន់ក្លិប Al Hilal នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីផ្លាស់ប្តូរទៅកាន់ទីក្រុង Miami របស់សហរដ្ឋអាមេរិក។
    ជាការពិតណាស់ Ronaldo បច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានកន្លះរដូវកាលមកហើយ។ Cristiano បានផ្លាស់ទៅ Al-Nassr ក្នុងខែមករា បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Manchester United ត្រូវបានលុបចោលកាលពីខែវិច្ឆិកា មុនការប្រកួត World Cup ក្នុងស្ថិតភាពដ៏អាប់អួរបំផុត។ ចំណុចគួរឱ្យចាប់អារម្មណ៍មួយអំពីការផ្ទេររបស់កំពូលកីឡាករទាំងពីរនេះ គឺស្ថានភាពក្រុមថ្មីរបស់អ្នកទាំងពីរដែលពួកគេបានចូលរួមជាមួយ។
    Messi កំពុងចូលរួមជាផ្លូវការជាមួយក្រុមមានចំណាត់ថ្នាក់អាក្រក់បំផុតក្នុងលីគរបស់ខ្លួន ខណៈដែល Inter Miami ស្ថិតនៅបាតតារាងនៃក្របខណ្ឌ MLS Eastern ឆ្នាំ២០២៣។ ពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥ ក្នុងចំណោមក្រុមចំនួន១៥ ដោយមានត្រឹមតែ ១៥ពិន្ទុប៉ុណ្ណោះពីការប្រកួត ១៦លើក។ Inter Miami បានឈ្នះត្រឹមតែ ៥លើក និងចាញ់ ១១ប្រកួតដែលស៊ុតបញ្ចូលទីបាន ១៥គ្រាប់ និងរបូតវិញរហូតដល់ ២១គ្រាប់។
    ទន្ទឹមនឹងនេះ Ronaldo បានចូលរួមជាមួយក្រុមអារ៉ាប៊ីសាអូឌីត ដែលមានចំណាត់ថ្នាក់ល្អបំផុត។ Al-Nassr គឺជាក្រុមកំពូលតារានៃក្របខណ្ឌ Saudi Pro League នៅពេលដែល Ronaldo បានចូលរួមក្នុងខែមករា។ ទោះជាយ៉ាងណាក៏ដោយ Ronaldo មិនអាចជួយពួកគេបន្តឈរនៅលើកំពូលតារាងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះទេ ខណៈដែលពួកគេបានរងបរាជ័យក្រោមថ្វីជើងក្រុម Al-Ittihad ដែលជាក្រុម Karim Benzema និង N’Golo Kante បានផ្លាស់មកលេង។ Al-Ittihad បានបញ្ចប់រដូវកាល ៥ ពិន្ទុពីលើក្រុម Al-Nassr ដើម្បីក្លាយជាម្ចាស់ជើងឯក។
    ជាមួយការបកស្រាយខាងលើរួចមក បានធ្វើឱ្យអ្នកគាំទ្រ Messi និង Ronaldo បន្តការប្រកែកគ្នាមិនចេះចប់មិនចេះហើយ អំពីកីឡាករមួយណាខ្លាំងជាង ដោយអ្នកគាំទ្រ Messi បាននិយាយថា វីរបុរសរបស់ពួកគេបានយកជម្រើសរើសទីកន្លែងដែលខ្លួនស្រឡាញ់ ជាជាងការជ្រើសរើសយកលុយ។ ចំណែកឯអ្នកគាំទ្រ Ronaldo វិញក៏បាននិយាយថា Idol របស់ខ្លួនក៏ស្ថិតក្នុងលីគដែលមានការប្រកួតប្រជែងផងដែរ ជាពិសេសក្រោយវត្តមានកីឡាករល្បីៗមកចូលរួមជាមួយដូចជា Benzema និង Kante ជាដើម៕ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី