កីឡាករល្បីៗ ១១នាក់ទៀតដែលអាចផ្លាស់ទៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពី Benzema និង Kante

28904
  • ក្លិបអារ៉ាប៊ីសាអូឌីត នៅតែបង្ហាញចំណាប់អារម្មន៍មិនឈប់ឈរលើកីឡាករលំដាប់កំពូលៗ ក្រោយនាំយកបានកីឡាករល្បីៗជាច្រើនក្នុងមួយរយៈចុងក្រោយនេះ។
    កាលពីខែមករា កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករលំដាប់កំពូលដំបូងគេ ដែលបានផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីគាត់បានចុះហត្ថលេខាលេងឱ្យក្លិប Al Nassr។ ចាប់តាំងពីពេលនោះមក ក្លិបអារ៉ាប៊ីសាអូឌីតផ្សេងទៀតបានព្យាយាមទាក់ទាញកីឡាករល្បីៗដទៃទៀត ក្នុងកញ្ចប់ទឹកប្រាក់មហាសាលដើម្បីនាំយកមកកាន់តំបន់មជ្ឈិមបូព៌ា។
    ថ្មីៗនេះ Karim Benzema បានប្រកាសចូលរួមជាមួយ Al Ittihad បន្ទាប់ចាកចេញពីក្លិប Real Madrid ក្រោយចំណាយពេល ១៤រដូវកាល ចំណែកឯខ្សែបម្រើបារាំង N’Golo Kante របស់ Chelsea ក៏បានដើរតាមគន្លងមិត្តរួមជាតិបារាំង Benzema ផងដែរ។ ខណៈខាងក្រោមនេះគឺជាកីឡាករកំពូលៗចំនួន ១១រូបដែលអាចនឹងផ្លាស់ទៅអារ៉ាប៊ីសាអូឌីតនៅរដូវក្ដៅនេះ។
    ១-Pierre Emerick Aubameyang ផ្សាភ្ជាប់ជាមួយក្លិប Al Ahli និង Al Shabab
    ២-Wilfried Zaha មានទំនាក់ទំនងជាមួយក្លិប Al Nassr របស់ Ronaldo
    ៣-Ilkay Gundogan មានក្លិបមិនស្គាល់ឈ្មោះនៅអារ៉ាប៊ីសាអូឌីតចង់បានផងដែរ
    ៤-Sergio Ramos ក្រោយចាកចេញពី PSG ខ្សែការពារ Ramos អាចទទួលសំណើរលុយធំផ្ទេរទៅអារ៉ាប៊ីសាអូឌីត
    ៥-Adama Traore ខ្សែបម្រើស្លាបរបស់ Wolves រូបនេះកំពុងត្រូវបានក្លឹបមួយចំនួនក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកំណត់គោលដៅចង់បាន
    ៦-Roberto Firmino អតីតខ្សែប្រយុទ្ធ Liverpool រូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត
    ៧-Luka Modric ខ្សែបម្រើកណ្តាលរបស់ Real Madrid រូបនេះមានចរចាមអារ៉ាមជាយូរមកហើយជាមួយក្លិបអារ៉ាប៊ីសាអូឌីត
    ៨-Sergio Busquets ក្រោយចាកចេញពី Barcelona មានរបាយការណ៍បានបញ្ជាក់ថា Al Hilal បានដាក់សំណើរចង់បាន
    ៩-Jordi Alba ក្លិបអ្នកមាន Al Hilal ក៏ចាប់អារម្មណ៍ចង់បាន Alba ផងដែរ
    ១០-Marco Verratti ខ្សែបម្រើ PSG រូបនេះគឺជាគោលដៅធំទី ៣ សម្រាប់ Al Hilal
    ១១-Iago Aspas អតីតកីឡាករ Liverpool រូបនេះ ត្រូវផ្សាភ្ជាប់ជាមួយក្លិប Al Fateh ដោយ៖ វិទូ

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី